ប្រធានរដ្ឋឡាវ កោតសរសើរការផ្លាស់ប្តូរមេដឹកនាំនៅកម្ពុជា ដោយរក្សាបានស្ថេរភាព និងកិច្ចអភិវឌ្ឍន៍

Posted By: RoogRog Robot | 23-Apr-2024 22:22:12

2024-04-23 10:15pm

(ភ្នំពេញ)៖ លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ បានកោតសរសើរការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីនៅកម្ពុជា ដែលជាការផ្លាស់ប្តូរអ្នកបន្តវេនដោយរក្សាបានស្ថេរភាព និងកិច្ចអភិវឌ្ឍន៍។

ការគូសរំលេចបែបនេះ ធ្វើឡើងក្នុងជំនួបរវាងលោក ថងលុន ស៊ីសុលីត និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣នេះ។

ក្នុងជំនួបនេះ ប្រធានរដ្ឋឡាវ បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលនៃការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមាណ៨ខែមកនេះ កម្ពុជាមានស្ថិរភាពនយោបាយ និងកំពុងបោះជំហានទៅមុខ ទាំងទិដ្ឋភាពសន្តិសុខ សន្តិភាព កំណើនសេដ្ឋកិច្ច និងទាំងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...