UN៖ មនុស្ស១៦នាក់ស្លាប់ និង២៨នាក់បាត់ខ្លួន បន្ទាប់ពីទូកជនចំណាកស្រុកមួយគ្រឿងបានលិចនៅឆ្នេរសមុទ្រប្រទេស Djibouti

Posted By: RoogRog Robot | 23-Apr-2024 21:35:14

2024-04-23 08:32pm

(ហ្សឺណេវ)៖ ទីភ្នាក់ងារអន្តោប្រវេសន៍ របស់អង្គការសហប្រជាជាតិ នៅថ្ងៃអង្គារនេះបានរាយការណ៍ឱ្យដឹងថា ជនចំណាកស្រុកចំនួន ១៦ នាក់បានស្លាប់ និង ២៨ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទូកដែលផ្ទុកមនុស្សចំនួន ៧៧ នាក់បានលិចនៅឆ្នេរសមុទ្រនៃប្រទេស Djibouti។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

វាជាឧបទ្ទវហេតុលើកទីពីរហើយ ក្នុងរយៈពេលពីរសប្តាហ៍។ កាលពីពីរសប្តាហ៍មុន នៅឆ្នេរសមុទ្រប្រទេស Djibouti ដដែលនេះ ក៏មានករណីកប៉ាល់មួយគ្រឿងបានលិចផងដែរ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៨ នាក់ ក្នុងនោះរួមមានទាំងកុមារផងដែរ។

គួរជម្រាបថា យោងតាមទិន្នន័យរបស់ស្ថានទូត ជនចំណាកស្រុកជនជាតិអេត្យូពីជាង ២០០,០០០ នាក់បានធ្វើដំណើរតាមផ្លូវគោក និងសមុទ្រដ៏គ្រោះថ្នាក់ពីឆ្នេរសមុទ្រ Djibouti និងឈូងសមុទ្រ Aden ជារៀងរាល់ឆ្នាំ ដើម្បីទៅដល់គោលដៅនៅមជ្ឈឹមបូព៌ា។ ទិន្នន័យ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា យ៉ាង​ហោច​ណាស់​មាន​ជនជាតិ​អេត្យូពី ១៨៩ នាក់​បាន​បាត់​បង់​ជីវិត​នៅ​ឆ្នេរ​សមុទ្រ Djibouti ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយ​នេះ។

ភាគច្រើននៃឧបទ្ទវហេតុទាំងនេះ គឺជាជនចំណាកស្រុកដែលអស់សង្ឃឹមមកពីអាហ្វ្រិកខាងកើត ដែលបានព្យាយាមឆ្លងកាត់ផ្លូវដ៏គ្រោះថ្នាក់ ជាមួយនឹងសេចក្តីប្រាថ្នាចង់ទៅដល់មជ្ឈិមបូព៌ា តាមរយៈតំបន់ដែលហែកហួរដោយជម្លោះនៃប្រទេសយេម៉ែន។ គោលដៅចម្បងរបស់ពួកគេគឺចូលទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលស្ថិតនៅភាគខាងជើងនៃប្រទេសយេម៉ែន៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...