រដ្ឋមន្ត្រីក្រសួងសាធារណការ ដឹកនាំកិច្ចប្រជុំលើកទី១ របស់ក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីជំរុញការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា

Posted By: RoogRog Robot | 23-Apr-2024 15:58:32

2024-04-23 02:51pm

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំលើកទី១ របស់ក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីជំរុញការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យលើយន្តការកិច្ចសហប្រតិបត្តិការផ្លូវដែកកម្ពុជា-ចិន ព្រមទាំងកំណត់ទិសដៅការងារបន្ត ដោយផ្តោតចម្បងលើការកសាងសមត្ថភាព ការរៀបចំផែនការមេ ការសិក្សាលើគម្រោងផ្លូវដែក និងយន្តការនៃការអនុវត្តគម្រោង។

ជាលទ្ធផលនៃកិច្ចប្រជុំ លោករដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានវាយតម្លៃខ្ពស់និងកោតសរសើរដល់ក្រុមការងារបច្ចេកទេសអន្តរក្រសួង និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីបន្តអភិវឌ្ឍន៍ផ្លូវដែក ក៏ដូចជាលើកកម្ពស់ការដឹកជញ្ជូនអន្តរមធ្យោបាយនៅកម្ពុជាឱ្យកាន់តែសម្បូរបែប៕













News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...