នាយករដ្ឋមន្ត្រីថៃស្នើឱ្យធនាគារធំៗ ទម្លាក់អត្រាការប្រាក់ ដើម្បីជួយជំរុញសេដ្ឋកិច្ច

Posted By: RoogRog Robot | 23-Apr-2024 15:18:41

2024-04-23 02:13pm

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បាននិយាយកាលពីថ្ងៃអង្គារថា លោកបានស្នើសុំឱ្យធនាគារធំជាងគេទាំងបួន របស់ប្រទេសថៃ កាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយដល់អាជីវកម្មខ្នាតតូច និងសេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក សេដ្ឋា ត្រូវបានដកស្រង់សម្ដី ដោយរ៉យទ័រ ខណៈថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា៖ <<ក្រុមងាយរងគ្រោះ ដូចជាសហគ្រាសធុនតូច និងធុនមធ្យម មានបញ្ហាជាមួយនឹងអត្រាការប្រាក់ខ្ពស់... ខ្ញុំបានស្នើឱ្យធនាគារទាំងបួន ពិចារណាអំពីអត្រាការប្រាក់>>។ លោកបានបន្ថែមថា ស្ថាប័នហិរញ្ញវត្ថុថៃមានភាពរឹងមាំ។

ធនាគារធំជាងគេទាំងបួន របស់ប្រទេសថៃ រួមមានធនាគារបាងកក ធនាគារ Kasikornbank ធនាគារ Krungthaibank និងធនាគារ SCBX៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...