អគារ ៣ខ្នង ដើម្បីត្រៀមទទួលសិក្ខាមជាតិ និងអន្តរជាតិ ក្នុងគម្រោងហ្វឹកហ្វឺនត្រី ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ដំណើរការសាងសង់បាន ៧០ភាគរយ

Posted By: RoogRog Robot | 23-Apr-2024 14:49:20

2024-04-23 01:47pm

(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញចុះត្រួតការដ្ឋានសំណង់ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍។ ការដ្ឋានសំណង់ដែលកំពុងដំណើរការយ៉ាងមមាញឹកនេះ មានសំណង់អាគារ៣ខ្នង ដូចជា៖ អគារសិក្សា អាគារស្នាក់នៅ និងអគារសាលប្រជុំ ដែលសាងសង់ឡើង ដើម្បីត្រៀមទទួលសិក្ខាមជាតិ និងអន្តរជាតិ ក្នុងគម្រោងហ្វឹកហ្វឺនត្រីភាគីនាពេលខាងមុខនេះ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានអញ្ជើញចុះត្រួតពិនិត្យអគារទាំង៣ខ្នង ដើម្បីធានាឱ្យបាននូវសំណង់មានលក្ខណៈបច្ចេកទេសល្អ ស្របតាមស្តង់ដាអន្តរជាតិ។ ដ្បិតអាគារទាំងនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការទទួលសិក្ខាកាមជាតិ និងអន្តរជាតិ លើគម្រោងហ្វឹកហ្វឺនត្រីភាគី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ទន្ទឹមនឹងការអញ្ជើញចុះត្រួតពិនិត្យសំណង់អគារ នាយឧត្តមសេនីយ៍ ក៏បានគិតគូរយកចិត្តទុកយ៉ាងខ្លាំងលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ប្រព័ន្ធទឹក កែសម្រួលដី និងការរៀបចំសួន ដើម្បីបង្កើនសោភ័ណភាពសាលាឱ្យកាន់តែស្រស់ស្អាតបន្ថែមទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា សំណង់អគារទាំង៣ខ្នងរួមមាន៖ អគារសិក្សា អគារស្នាក់នៅ និងអគារសាលប្រជុំ បានបើកការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ២០២៣ ហើយរហូតមកដល់ពេលនេះ អគារសិក្សា សម្រេចការសាងសង់បាន ៧១ភាគរយ អគារស្នាក់នៅ៧៥ភាគរយ និងអគារសាលប្រជុំបាន៦០ភាគរយ។ អគារទាំង៣ខ្នងនេះ គ្រោងនឹងបញ្ចប់ការដ្ឋានសាងសង់នាខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...