ផ្ទុះគ្រាប់មិនដឹងប្រភពក្នុងព្រៃ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បណ្ដាលឲ្យអ្នកដើរជ័រកាច់ផ្ដៅ ចំនួន៤នាក់ស្លាប់ និង២នាក់របួសធ្ងន់

Posted By: RoogRog Robot | 20-Apr-2024 20:51:37

2024-04-20 07:44pm

(មណ្ឌលគិរី)៖ សេចក្ដីរាយការណ៍ពីខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ មានហេតុការណ៍ផ្ទុះគ្រាប់មិនដឹងប្រភពមួយ បានកើតឡើងនៅក្នុងព្រៃ ស្ថិតនៅភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ បណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់។

បើតាមសេចក្ដីរាយការណ៍ ជនរងគ្រោះក្នុងហេតុការណ៍នេះ ជាអ្នកដើររើសជ័រ កាច់ផ្ដៅនៅក្នុងព្រៃ ហើយក្រោយហេតុការណ៍ផ្ទុះគ្រាប់ដ៏រន្ធត់នេះ នៅសល់ម្ដាយ និងកូនតែ២នាក់ប៉ុណ្ណោះបានរួចផុតជីវិត នឹងព្យាយាមដើរមកភូមិទាំងរបួសពេញខ្លួនគួរឲ្យអាសូរបំផុត មកប្រាប់អ្នកភូមិ និងសុំឲ្យគេជួយ។

ផ្អែកតាមព័ត៌មានបឋមពីស្ត្រីរងគ្រោះប្រាប់អ្នកភូមិ គឺជនរងគ្រោះទាំងអស់បានដើរក្នុងព្រៃអាស្រ័យផលធម្មជាតិដូចសពមួយដង ក៏ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ក្រោយឃើញបែបនេះ ម្ដាយ និងកូន២នាក់ បានដើរចេញពីកន្លែងប្រទះឃើញគ្រាប់នោះ ប៉ុន្តែជនរងគ្រោះ៤នាក់ទៀត មិនបានចេញពីកន្លែងនោះទេ ក្រោយមកបន្តិចក៏ស្រាប់តែលឺសម្លេងផ្ទុះឡើង ធ្វើឲ្យមនុស្សទាំង៤នាក់បានស្លាប់ ចំណែកម្ដាយ និងកូនស្រីដែលដើរចេញនោះក៏បានរងរបួសធ្ងន់ និងស្រាលផងដែរ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការអន្តរាគមន៍សង្គ្រោះ និងស្រាវជ្រាវបន្ដទៀត៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...