បុរសម្នាក់ស្លាប់ បន្ទាប់ពីដុតខ្លួនឯង នៅខាងក្រៅតុលាការក្រុងញូវយ៉ក ដែលកំពុងដំណើរការកាត់ក្តីលើសំណុំរឿង លោក ត្រាំ

Posted By: RoogRog Robot | 20-Apr-2024 20:45:19

2024-04-20 07:42pm

(វ៉ាស៉ីនតោន)៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីដុតខ្លួនឯង កាលពីថ្ងៃសុក្រសប្តាហ៍នេះ នៅខាងក្រៅតុលាការទីក្រុងញូវយ៉ក ជាកន្លែងដែលសវនាការកាត់ក្តីជាប្រវត្តិសាស្ត្រលើរឿងក្តីបង់ប្រាក់ឱ្យតារាសម្តែងស៉ិចស៉ី នាង Stormy Daniels របស់លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិកកំពុងប្រព្រឹត្តទៅ ប៉ុន្តែក្រុមមន្ត្រីនិយាយថា បុរសនោះហាក់ដូចជាមិនមែនកំណត់គោលដៅលើលោក ត្រាំ ទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ ២០២៤។

រូបភាពពីកាមេរ៉ានៅខាងក្រៅតុលាការ បានបង្ហាញឱ្យឃើញបុរសរូបនោះដុតខ្លួនអស់ជាច្រើននាទី។ NBC News និងប្រព័ន្ធផ្សព្វផ្សាតផ្សេងទៀតរបស់សហរដ្ឋអាមេរិក បានរាយការណ៍នៅព្រឹកថ្ងៃសៅរ៍នេះថា បុរសរូបនោះបានស្លាប់នៅក្នុងមន្ទីរពេទ្យ ដោយមានរបួសធ្ងន់ធ្ងរពេក។ នាយកដ្ឋានប៉ូលិសក្រុងញូវយ៉ក បានឱ្យដឹងថា បុរសនោះឈ្មោះ Max Azzarello មកពីក្រុង St. Augustine រដ្ឋ Florida ហើយហាក់ដូចជាមិនបានកំណត់គោលដៅលើ លោក ត្រាំ ឬអ្នកផ្សេងទៀតដែលពាក់ព័ន្ធនឹងការកាត់ក្តីនោះទេ។ លោក Tarik Sheppard ស្នងការរងនៃនាយកដ្ឋានប៉ូលិស បានប្រាប់សន្និសីទសារព័ត៌មានថា <<ឥលូវនេះ យើងចាត់ទុកថាបុរសរូបនោះជាអ្នកទ្រឹស្តីនិយមម្នាក់ ហើយចាប់ផ្តើមស៉ើបពីចំណុចនេះទៅ>>។

គួរបញ្ជាក់ថា តាមព័ត៌មានចែកចាយលើអ៉ីនធឺណេត បុរសរូបនោះនិយាយ​ថា​គាត់​ដុត​ខ្លួនឯង ហើយ​បានសុំទោស​មិត្តភ័ក្តិ សាក្សី និងអ្នករាយការណ៍ម្នាក់ ព្រមជាមួយសាព្រមានអំពី <<រដ្ឋប្រហារ apocalyptic fascist និងរិះគន់ cryptocurrency>> ក៏ដូចជាអ្នកនយោបាយអាមេរិក ប៉ុន្តែមិនមានលើកឡើងពី លោក ត្រាំ ឡើយ៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...