ម៉ាឡេស៊ី បង្ហាញការខកចិត្តចំពោះការវេតូរបស់សហរដ្ឋអាមេរិក លើសមាជិកភាពរបស់ប៉ាឡេស្ទីនៅ UN

Posted By: RoogRog Robot | 19-Apr-2024 22:32:22

2024-04-19 09:27pm

(គូឡាឡាំពួរ)៖ ម៉ាឡេស៊ី នៅថ្ងៃសុក្រនេះបានសម្តែងការខកចិត្តរបស់ខ្លួន ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់អំណាចវេតូរបស់ខ្លួន ក្នុងការបដិសេធបប៉ាឡេស្ទីន មិនឱ្យក្លាយជាសមាជិកពេញសិទ្ធិនៅក្នុងអង្គការសហប្រជាជាតិ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។

ក្រសួងការបរទេសម៉ាឡេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះក៏ចោទសួរពីភាពស្មោះត្រង់របស់សហរដ្ឋអាមេរិក ក្នុងការអនុវត្តសិទ្ធិដែលមិនអាចកាត់ផ្តាច់បានរបស់ប៉ាឡេស្ទីន រួមទាំងសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯងផងដែរ។

សេចក្តីថ្លែងការណ៍បានលើកឡើងយ៉ាងដូច្នេះថា <<ម៉ាឡេស៊ីមានការព្រួយបារម្ភ និងខកចិត្តយ៉ាងខ្លាំង ចំពោះការអនុវត្តអំណាចវេតូរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៤ ដើម្បីរារាំងប៉ាឡេស្ទីនពីសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ បើទោះបីជាមានការអំពាវនាវពីប្រទេសភាគច្រើនក៏ដោយ>>។

សេចក្តីថ្លែងការបានបន្ថែមថា ម៉ាឡេស៊ីនឹងបន្តគាំទ្របុព្វហេតុប៉ាឡេស្ទីន៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...