អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ យានយន្ត ៧៧គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤

Posted By: RoogRog Robot | 19-Apr-2024 18:39:31

2024-04-19 05:33pm

(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៧៧គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងនោះមានម៉ូតូ ៥៩គ្រឿង និងរថយន្ត ១៨គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមអ្នកនាំពាក្យ, សម្រាប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៣,៩២៨គ្រឿង ក្នុងនោះមានម៉ូតូ ២,៩៤០គ្រឿង និងរថយន្តគ្រប់ប្រភេទ ៩៨៨គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ភ្លើង/ផ្លាកជាដើម។ ដោយឡែករថយន្តរួមមាន៖ ឆៀក ដឹកទំនិញសំពីងសំពោង ល្មើសល្បឿន ស្រវឹង អត់បណ្ណបើកបរ និងភ្លើង-ផ្លាកជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៦លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៣នាក់ របួសចំនួន ១១នាក់ (របួសធ្ងន់ចំនួន ០៧នាក់)។ រយៈពេល ១៩ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៨៨លើក បណ្ដាលឱ្យមនុស្សស្លាប់ ៩៩នាក់ របួស ២៥៥នាក់ (របួសធ្ងន់ ១៧១នាក់)៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...