លោក ជា ពិសី ឧបត្ថម្ភរទេះពិការ គ្រឿងបរិភោគ និងថវិកាដល់ក្រុមគ្រួសារក្មេងស្រីពិការភាពពីកំណើតនៅសង្កាត់ទឹកល្អក់ទី២

Posted By: RoogRog Robot | 19-Apr-2024 08:54:39

2024-04-19 03:47pm

(ភ្នំពេញ)៖ គ្រួសារក្មេងស្រីម្នាក់ ដែលពិការភាពតាំងពីកំណើតនៅសង្កាត់ទឹកល្អក់ទី២ បានទទួលរទេះពិការ១គ្រឿង គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដើម្បីជួយសម្រួលដល់ជីវភាពពីសំណាក់លោក ជា ពិសី ប្រធានក្រុមការងារ (អមត) ទី៣ និងជាអភិបាលខណ្ឌទួលគោក។

កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ លោក ជា ពិសី បានសំណេះសំណាលជាមួយក្រុមគ្រួសារក្មេងស្រី ដែលពិការភាពតាំងពីកំណើត និងឧបត្ថម្ភរទេះ គ្រឿងឧបភោគ បរិភោគ និងថវិកានេះ, ក្រុមការងារ (អមត) ទី៣ និងសមាគមនារីខណ្ឌ។

លោកបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ដិត ដើម្បីកុំឲ្យអស់សេចក្ដីសង្ឃឹម និងមានក្ដីសង្ឃឹមជានិច្ច ក្នុងជីវិតរស់នៅ ដោយចាំបាច់ត្រូវថែរក្សាសុខភាពឲ្យបានល្អប្រសើរ តាមរយៈការធ្វើអនាម័យ ទាំងការហូបស្អាត និងផឹកស្អាត ដើម្បីជៀសវាងបានរាល់ការឆ្លងជំងឺដង្កាត់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...