អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា៖ ការទិញធានារ៉ាប់រង ជាការទិញការការពារបន្ទុកហិរញ្ញវត្ថុ ពេលជួបហានិភ័យកើតឡើង (Video inside)

Posted By: RoogRog Robot | 19-Apr-2024 16:08:29

2024-04-19 03:03pm

(ភ្នំពេញ)៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានពន្យល់ពីអត្ថប្រយោជន៍ ដែលប្រជាពលរដ្ឋគួរតែទិញ និងប្រើប្រាស់ធានារ៉ាប់រង ព្រោះការទិញធានារ៉ាប់រង ជាការទិញការការពារបន្ទុកហិរញ្ញវត្ថុ ក្នុងករណីមានជួបនៅហានីភ័យណាមួយ កើតឡើងជាយថាហេតុ។

ការលើកឡើងរបស់លោក ប៊ូ ច័ន្ទភីរូ ធ្វើឡើងក្នុងកម្មវិធីរបស់ FRESH BUSINESS កិច្ចពិភាក្សា ស្តីពី <<ឥទ្ធិពលនៃការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា>>។

លោក ប៊ូ ច័ន្ទភីរូ បានថ្លែងថា ដើម្បីទិញធានារ៉ាបរងត្រូវដឹងជាមុនសិនថា អ្វីជាធានារ៉ាប់រង? ធានារ៉ាប់រង គឺជាកិច្ចសន្យា ក្នុងការការពារនៅពេលមានហានិភ័យណាមួយកើតឡើង ក៏ព្រោះថាយើងពុំបានដឹងនោះឡើយថា នឹងមានបញ្ហាអ្វីកើតឡើងនាពេលអនាគតនោះទេ អ្វីដែលកើតឡើង គឺគ្រោះថ្នាក់ ហើយកាលណាមានគ្រោះថា្នក់ នឹងមានការខូតខាត ខាតបង់ សម្ភារៈ ឬអាយុជីវិតជាដើម ហើយប្រសិនបើមានបញ្ហាទាំងនេះកើតឡើង បញ្ហាបន្ដបន្ទាប់នោះ គឺបន្ទុកហិរញ្ញវត្ថុ។

លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់ថា <<ដូច្នេះការទិញធានារ៉ាបរង គឺជាការទិញបន្ទុកហិរញ្ញវត្ថុ មានន័យថា ប្រសិនបើមានហានីភ័យណាមួយកើតឡើងភ្លាមៗ នោះនឹងមានក្រុមហ៊ុនធានារ៉ាបរងអ្នកធានា និងផ្ដល់កញ្ចប់ហិរញ្ញវត្ថុ ដើម្បីប្រើប្រាស់នាពេលខាងមុខបន្ដទៀត>>។

លោកបានបញ្ជាក់បន្ថែមថា ប្រសិនបើក្នុងប្រទេសមួយ មានប្រជាជនទិញធានារ៉ាប់រងទាំងអស់ មានន័យថា ប្រជាជនរស់នៅដោយសន្ដិភាពផ្លូវចិត្ត ដោយមិនមានការព្រួយបារម្ភពីបញ្ហាអ្វីនោះឡើយ ក៏ព្រោះថាប្រជាជនមានបន្ទុកហិរញ្ញវត្ថុ ដែលនឹងត្រូវផ្ដល់ជូនដោយក្រុមហ៊ុនធានារ៉ាប់រង ប្រសិនបើមានករណីគ្រោះថ្នាក់ណាមួយកើតឡើង ជាយថាហេតុលើពួកគាត់៕

សូមស្តាប់ការពន្យល់របស់លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា៖






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...