អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា៖ បច្ចុប្បន្នតម្រូវការសេវាធានារ៉ា​ប់រងមានជម្រើសច្រើន ងាយស្រួលសម្រាប់ប្រជាពលរដ្ឋ (Video inside)

Posted By: RoogRog Robot | 19-Apr-2024 15:51:43

2024-04-19 02:48pm

(ភ្នំពេញ)៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងឲ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល ក្នុងការជ្រើសរើសសេវាធានារ៉ាប់រងព្រោះថា ក្រុមហ៊ុនធានារ៉ាប់រងមានគ្រប់បែបយ៉ាង ទាំងខ្នាតតូច និងខ្នាតធំ ដែលជាជម្រើសយ៉ាងងាយស្រួល សម្រាប់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់។

ការលើកឡើងរបស់លោក ប៊ូ ច័ន្ទភីរូ ធ្វើឡើងក្នុងកម្មវិធីរបស់ FRESH BUSINESS កិច្ចពិភាក្សា ស្តីពី <<ឥទ្ធិពលនៃការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា>>។

លោក ប៊ូ ច័ន្ទភីរូ បានថ្លែងថា <<បច្ចុប្បន្នក្រុមហ៊ុនធានារ៉ាបរងនៅកម្ពុជា ក្រៅពីខ្នាតធំ យើងក៏មានសេវាធានារ៉ាប់រងខ្នាតតូចផងដែរ ដែលខ្នាតតូចនេះ ផ្ដល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋតាមទីជនបទ ដែលមានចំណូលទាបមានលទ្ធភាព ក្នុងការទិញកញ្ចប់សេវាធានារ៉ាប់រង យកទៅប្រើប្រាស់ និងមានតម្លៃធូរថ្លៃសមរម្យ>>។

លោកបានបន្ដថា បច្ចុប្បន្នសេវាធានារ៉ាប់រងនៅកម្ពុជា មានច្រើនបែបច្រើនខ្នាត ដែលផ្ដល់ជាជម្រើសដល់ប្រជាពលរដ្ឋ ក្នុងនោះមានសេវាធានារ៉ាប់រង សម្រាប់បុគ្គល, គ្រួសារ និងធុរកិច្ច មានសេវាធានារ៉ាប់រងទាំងខ្នាតតូច និងខ្នាតធំ ដែលផ្ដល់ជាជម្រើសដ៏ល្អ ជូនដល់ប្រជាពលរដ្ឋ ដូច្នេះអ្វីដែលជួយដល់សេវាធានារ៉ាបរងឲ្យកាន់តែប្រសើរឡើង គឺកម្រិតនៃការយល់ដឹងរបស់ប្រជាពលរដ្ឋ ក្នុងការយល់ដឹងពីអត្ថប្រយោជន៍ ក្នុងការប្រើប្រាស់សេវាធានារ៉ាប់រង។

លោកបានបញ្ជាក់ថា ក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជាទាំងអស់ ប្រមាណជា៤០ក្រុមហ៊ុន បានខិតខំប្រឹងប្រែង ប្រកួតប្រជែងគុណភាពសេវាកម្ម លើការដោះស្រាយសំណងជូនអតិថិជន និងតម្លៃ ធ្វើយ៉ាងណាធ្វើឲ្យតម្លៃសមរម្យ ជាជម្រើសសម្រាប់អតិថិជនជាដើម៕

សូមស្តាប់ការពន្យល់របស់លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា៖






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...