អគ្គនាយក៖ ក្នុង១ឆ្នាំៗគ្រោះថ្នាក់ចរាចរណ៍ ដាក់បន្ទុកហិរញ្ញវត្ថុរាប់រយលានដុល្លារ លើប្រជាពលរដ្ឋ, បើមានធានារ៉ាប់រង នឹងជួយសម្រាលបន្ទុកហិរញ្ញវត្ថុ ហើយពលរដ្ឋរស់នៅដោយសន្ដិភាពផ្លូវចិត្ដ (Video inside)

Posted By: RoogRog Robot | 19-Apr-2024 15:51:43

2024-04-19 02:50pm

(ភ្នំពេញ)៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងថា បើសិនជាប្រទេសមួយ ដែលមានប្រជាជនទិញធានារ៉ាប់រងទាំងអស់ គឺរស់នៅដោយមានសន្ដិភាពផ្លូវចិត្ដ និងមិនសូវបារម្ភ មានពេលជួបហានិភ័យអ្វីមួយកើតឡើង។

លោកបានលើកជាឧទាហរណ៍នៅប្រទេសផ្សេងៗ ទាំងក្នុងតំបន់ និងពិភពលោក គឺយានយន្តត្រូវមានកាតព្វកិច្ចទិញធានារ៉ាប់រង ដូច្នេះនៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើនឡើង គឺក្រុមហ៊ុនធានារ៉ាប់រងទទួលបន្ទុកផ្នែកហិរញ្ញវត្ថុនេះ ប៉ុន្តែសម្រាប់កម្ពុជា នៅពុំទាន់មានកាតព្វកិច្ចធានារ៉ាប់រងយានយន្ត នៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង បើសិនទារសំណងបានពីជនបង្កមិនជាបញ្ហា ប៉ុន្តែបើមិនទទួលសំណងនោះ ជាបន្ទុកធ្ងន់សម្រាប់ជនរងគ្រោះ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី <<ឥទ្ធិពលនៃការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា>> ក្នុងកម្មវិធី FRESH BUSINESS។

លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់យ៉ាងដូច្នេះថា <<យានយន្ដត្រូវមានកាតព្វកិច្ចទិញធានារ៉ាប់រង បច្ចុប្បន្នយើងអត់ទាន់មាន បានន័យថា គ្រោះថា្នក់ចរាចរណ៍កើតឡើង បើទាមទារបានសំណង់ ពីអ្នកបង្កអត់អីទេ ប៉ុន្ដែអត់បាន ជនរងគ្រោះត្រូវទទួលផលពិបាក ទទួលបន្ទុកហិរញ្ញវត្ថុ ដែលត្រូវចាយខ្លួនឯង [...] បើសិនជាប្រទេសមួយ ដែលមានប្រជាជនទិញធានារ៉ាប់រងទាំងអស់ បានន័យថា រស់ដោយសន្ដិភាព>>៕

សូមស្តាប់ការលើកឡើងរបស់លោកលោក ប៊ូ ច័ន្ទភីរូ៖






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...