វគ្គសិក្សាថ្មីរបស់ Fresh News អំពី «របៀបសរសេរសេចក្តីប្រកាសព័ត៌មាន» នឹងចូលរៀនស្អែកនេះហើយ

Posted By: RoogRog Robot | 19-Apr-2024 13:13:18

2024-04-19 12:09pm

(ភ្នំពេញ)៖ វគ្គបណ្ដុះបណ្ដាលថ្មី អំពី <<របៀបសរសេរសេចក្តីប្រកាសព័ត៌មានសម្រាប់ក្រុមហ៊ុនឯកជន>> របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) នឹងចាប់ផ្តើមចូលរៀន នៅថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ ស្អែកនេះហើយ។ វគ្គសិក្សានេះ នឹងធ្វើឡើងរយៈពេលត្រឹមតែ៦សប្ដាហ៍ប៉ុណ្ណោះ ដែលនឹងសិក្សារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨៖០០ ដល់ម៉ោង ១០៖០០ព្រឹក ខណៈការចុះឈ្មោះនឹងនៅតែបន្តផងដែរ។

វគ្គបណ្ដុះបណ្ដាលថ្មីនេះ ផ្ដោតសំខាន់លើចំណុច៖

- គំរូ និងរបៀបសរសេរសេចក្តីប្រកាសព័ត៌មាននានារបស់អង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន- ការយល់ដឹងអំពីព័ត៌មានសេដ្ឋកិច្ច និងជំនួញ- ការសរសេរ និងផ្សព្វផ្សាយព័ត៌មានក្រុមហ៊ុនប្រកបដោយសក្តានុពល

សម្រាប់វគ្គសិក្សាអំពីរបៀបសរសេរ <<សេចក្តីប្រកាសព័ត៌មានសម្រាប់ក្រុមហ៊ុនឯកជន>> នេះ បង្រៀនផ្ទាល់ដោយ លោក អាន ស៊ីថាវ ដែលជាអ្នកជំនាញព័ត៌មានសេដ្ឋកិច្ច ដែលមានពិសោធន៍ការងារជាង១៥ឆ្នាំ លើវិស័យសារព័ត៌មានដូចជា កាសែត វិទ្យុ និងទូរទស្សន៍នានានៅកម្ពុជា។ ក្រៅពីនេះ លោក អាន ស៊ីថាវ ធ្លាប់ទទួលបានការបណ្ដុះផ្នែកព័ត៌មានសេដ្ឋកិច្ច និងការសិក្សាស្រាវជ្រាវផ្នែកព័ត៌មានសេដ្ឋកិច្ចពីប្រទេសនានា ដូចជា អូស្រ្តាលី ជប៉ុន សិង្ហបុរី ហ្វីលីពីន និងថៃជាដើម។

នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផង។

FTC ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។ FTC មាន លោក ម៉ារ យ៉ារិទ្ធិ ជាប្រធាន ដែលលោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា៖ UPI, AP និង VOA ជាដើម។ លោកគឺជាអតីតនិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិកផងដែរ៕

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងជាអនុប្រធានប្រចាំការ FTCTel: 089 960 090Telegram: https://t.me/pichbunsay

* កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ FTCTel: 092 322 334Telegram: https://t.me/Raksmey_FN

* កញ្ញា រិន ម៉ានីកា បុគ្គលិកផ្នែករដ្ឋបាល និង ចុះឈ្មោះ FTCTel: 012 876 948Telegram: https://t.me/rinmanikafn


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...