សម្តេចតេជោ ហ៊ុន សែន ជួបសន្ទនាជាមួយលោក សុក ហាច ប្រធានគណបក្សឆន្ទៈខ្មែរ និងសមាជិកព្រឹទ្ធសភាពីររូបទៀត លោក សេង ម៉ាឌី និងលោក គង់ មុនីកា

Posted By: RoogRog Robot | 19-Apr-2024 00:19:27

2024-04-18 11:17pm

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសន្ទនាជាមួយ ប្រធានគណបក្សឆន្ទៈខ្មែរលោក សុក ហាច និងសមាជិកព្រឹទ្ធសភាពីររូបទៀតគឺលោក សេង ម៉ាឌី និងលោក គង់ មុនីកា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា <<ព្រឹកម៉ិញ ១៨ មេសា ២០២៤ ខ្ញុំជាមួយអនុប្រធានទាំង២រូបបានជួបសន្ទនាជាមួយ ឯកឧត្តម សុក ហាច ឯកឧត្តម សេង ម៉ាឌី ឯកឧត្តម គង់ មុនីកា ដែលជាសមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរ។ ជាង៣ម៉ោងនៃការសន្ទនាប្រកបដោយភាពស្មោះត្រង់ស្និទស្នាល គោរពគ្នាទៅវិញទៅមកធ្វើឲ្យ ខ្ញុំជឿជាក់ថាព្រឹទ្ទសភានិងដំណើការល្អ។ យើងបានជូនពរគ្នាទៅវិញទៅមកក្នុងឱកាសចូលឆ្នាំថ្មី ដែលទើបកន្លងផុតទៅ៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...