លោក Li Qiang នាយករដ្ឋមន្ត្រីចិនជួបសំណេះសំណាល ជាមួយតំណាងពាណិជ្ជករបញ្ជាទិញបរទេស ដែលចូលរួមពិព័រណ៍ទំនិញនាំចេញនាំចូលចិនលើកទី១៣៥

Posted By: RoogRog Robot | 18-Apr-2024 17:37:37

2024-04-18 04:32pm

(ប៉េកាំង)៖ រសៀលថ្ងៃទី១៧ខែមេសា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបសំណេះសំណាលជាមួយ តំណាងពាណិជ្ជករបញ្ជាទិញបរទេស ដែលចូលរួមពិព័រណ៍ទំនិញនាំចេញនាំចូលចិនលើកទី១៣៥ នៅក្រុង Guangzhou។ អ្នកទទួលខុសត្រូវនៃសហគ្រាសបរទេសដូចជា ក្រុមហ៊ុន Inter IKEA ក្រុមហ៊ុន Wal-mart ក្រុមហ៊ុន Koper ក្រុមហ៊ុន NITORI ក្រុមហ៊ុន Auchan និងក្រុមហ៊ុន LifetimeBrands ជាដើមបានចូលរួមពិធីសំណេះសំណាលនេះ។

តំណាងពាណិជ្ជករបញ្ជាទិញបរទេសបានថ្លែងថា ក្នុងរយៈពេលជាយូរមកហើយ ពិព័រណ៍ទំនិញនាំចេញនាំចូលរបស់ចិន បានដើរតួនាទីសំខាន់ក្នុងការជំរុញ ការប្រាស្រ័យទាក់ទងខាងពាណិជ្ជកម្ម និងទំនាក់ទំនងមិត្តភាពរវាងចិន និងប្រទេសនានាលើពិភពលោក ។ ភាគីនានាពោរពេញទៅដោយជំនឿចិត្ត ចំពោះអនាគតនៃសេដ្ឋកិច្ចចិន។

លោក Li Qiang បានថ្លែងថា ចិននឹងពង្រីកការបើកទូលាយ ចំពោះអន្តរជាតិក្នុងកម្រិតខ្ពស់ដោយមិនងាករេ ជំរុញសេរីភាពនិងភាពងាយស្រួល ខាងវិនិយោគនិងពាណិជ្ជកម្ម បន្តបំពេញបន្ថែមស្ថិរភាពកាន់តែច្រើន សម្រាប់ពាណិជ្ជកម្មសកល និងសេដ្ឋកិច្ចពិភពលោកតាមរយៈភាពប្រាកដប្រជា នៃការអភិវឌ្ឍរបស់ខ្លួន ហើយក៏ផ្តល់ជាលំហ កាន់តែទូលំទូលាយ សម្រាប់ការអភិវឌ្ឍនៃសហគ្រាសនៃប្រទេសនានាផងដែរ៕


វិទ្យុមិត្តភាពកម្ពុជាចិន

News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...