ពន្ធគយថ្មីលើដែកនាំចូលពីប្រទេសចិននឹងមិនប៉ះពាល់ដល់អតិផរណានៅសហរដ្ឋអាមេរិក

Posted By: RoogRog Robot | 18-Apr-2024 15:25:31

2024-04-18 02:23pm

(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមានលោក Jared Bernstein បាននិយាយកាលពីថ្ងៃពុធថា ពន្ធគយដែលនឹងកើនឡើងខ្ពស់ខ្លាំងលើផលិតផលដែករបស់ប្រទេសចិនដែលរដ្ឋាភិបាលលោក ចូ បៃឌិន ពិចារណាដកហូតនោះនឹងមិនប៉ះពាល់ដល់អតិផរណារបស់សហរដ្ឋអាមេរិកទេ ហើយវាជាការចាំបាច់សម្រាប់សន្តិសុខជាតិ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក Bernstein ដែលជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចសេតវិមានបានប្រាប់ទូរទស្សន៍ CNBC ថា៖ <<ប្រសិនបើយើងមិនចាត់វិធានការទេ យើងកំពុងប្រឈមមុខនឹងវិស័យដ៏សំខាន់បំផុតមួយរបស់យើង ជាអ្វីដែលលោកប្រធានាធិបតីហៅថាជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចអាមេរិក ជាមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិរបស់យើង ហើយនោះគឺជាការផលិតដែកក្នុងស្រុក>>។

លោក Bernstein បាននិយាយថា ពន្ធគយបែបនេះនឹងមិនមានឥទ្ធិពលអវិជ្ជមានលើសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកទេ។

លោកបាននិយាយនៅក្នុងបទសម្ភាសជាមួយស្ថានីយទូរទស្សន៍ CNBC ថា៖ <<នេះគឺជាអន្តរាគមន៍គោលដៅដែលមិនគួរមានផលប៉ះពាល់អ្វីទាំងអស់លើអតិផរណា>>។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...