កាតានិយាយថា កិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ថិតក្នុងដំណាក់កាល «ដ៏ផុយស្រួយ»

Posted By: RoogRog Robot | 17-Apr-2024 20:32:54

2024-04-17 07:30pm

(ហ្គាហ្សា)៖ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា Sheikh Mohammed bin Abdulrahman Al Thani បានឱ្យដឹងនៅថ្ងៃពុធនេះថា កិច្ចពិភាក្សាស្តីពីបទឈប់បាញ់នៅហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង គឺស្ថិតក្នុង <<ដំណាក់កាលដ៏ផុយស្រួយ>>។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។

លោក​បាន​បន្ថែម​ថា <<យើង​កំពុង​ព្យាយាម​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ដោះស្រាយ​ឧបសគ្គ​នេះ>> ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ឡើយ។

នាយករដ្ឋមន្ត្រីនៃប្រទេសកាតារូបនេះ បានថ្កោលទោសចំពោះគោលនយោបាយបន្តរបស់អ៊ីស្រាអែលនៃ <<ការដាក់ទណ្ឌកម្មរួម>> នៅក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស់ និងការកើនឡើងភាពតានតឹងចុងក្រោយបង្អស់ នៅក្នុងតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។

គួរជម្រាបថា ការពិភាក្សាសម្រាប់បទឈប់បាញ់ដែលសម្របសម្រួលដោយកាតា និងអេហ្ស៊ីបនៅតែបន្ត ចំពេលមានវិបត្តិមនុស្សធម៌ ដែលបានធ្វើឱ្យប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ទទួលរងការខ្វះខាតស្បៀងអាហារ ថ្នាំសម្កូវ និងការថែទាំសុខភាពយ៉ាងធ្ងន់ធ្ងរ។

ហាម៉ាសបានចាប់ផ្តើមសង្រ្គាមកាលពីថ្ងៃទី ៧ ខែតុលា នៅពេលដែលវាបានវាយលុកចូលទឹកដីអ៊ីស្រាអែលភាគខាងត្បូងពីតំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្ស ១,២០០ នាក់ និងចាប់ចំណាប់ខ្មាំង ២៥៣ នាក់ នេះបើយោងតាមស្ថិតិរបស់អ៊ីស្រាអែល។ ហើយអ៊ីស្រាអែល ក៏បើកការវាយប្រហារសងសឹកវិញ ជាមួយនឹងការវាយលុកតាមផ្លូវអាកាស និងផ្លូវគោក ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជិត ៣៤,០០០ នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលហ្គាហ្សា៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...