បណ្ឌិត កៅ គឹមហួន ឆ្លៀតជួបថ្នាក់ដឹកនាំមួយចំនួន មុនបញ្ចប់ការចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ ឆ្នាំ២០២៤

Posted By: RoogRog Robot | 29-Mar-2024 22:18:51

2024-03-29 09:12pm

(ហៃណាន-ចិន)៖ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក លី ប៉ោទុង អគ្គលេខាធិការនៃវេទិកាបូអាវសម្រាប់អាស៊ី។

ក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីនិន្នាការអភិវឌ្ឍន៍ថ្នាក់តំបន់នាពេលអនាគត។ លោកអគ្គលេខាធិការអាស៊ាន បានអបអរសាទរវេទិកាបូអាវសម្រាប់អាស៊ី ដែលបានរៀបចំសន្និសីទប្រចាំឆ្នាំដោយជោគជ័យ ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូប និងបានវិវត្តន៍ខ្លួន ទៅជាវេទិកាឈានមុខមួយ សម្រាប់ឲ្យមេដឹកនាំនយោបាយ ធុរកិច្ច និងសិក្សាធិការមកពីអាស៊ី និងពិភពលោក ធ្វើការពិភាក្សាលើបញ្ហានានា ដែលជះឥទ្ធិពលផ្ទាល់ដល់តំបន់ និងពិភពលោក។

នៅព្រឹកដដែលនេះ លោកអគ្គលេខាធិការអាសា៊ន ក៏បានជួបពិភាក្សាការងារជាមួយលោក Marty M. Natalegawa អតីតរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី នាឱកាសអញ្ជើញចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ ឆ្នាំ២០២៤។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ ស្តីពីកិច្ចខិតខំប្រឹងប្រែងថា្នក់តំបន់ ដើម្បីឆ្លើយតបនឹងបញ្ហា និងការប្រឈមដ៏ស្មុគស្មាញនានា តាមរយៈការទូត និងកិច្ចសន្ទនា។

លុះដល់នៅល្ងាច លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយ លោក ឈី ហ្វូលីន ប្រធានវិទ្យាស្ថានសម្រាប់កំណែទម្រង់ និងការអភិវឌ្ឍចិន (CIRD)។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអាស៊ាន-ចិន សេដ្ឋកិច្ចខៀវ និងការអនុវត្តភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។

បន្ថែមពីណេះ លោកអគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Liu Xiaoming អភិបាលខេត្តហៃណាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈរិះរកវិធី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងខេត្តហៃណាន ជាពិសេសក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន៕
































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...