នាយករដ្ឋមន្ត្រីជប៉ុនថា ការរក្សាគោលនយោបាយងាយស្រួល របស់ធនាគារកណ្តាល ជាការសមរម្យ

Posted By: RoogRog Robot | 29-Mar-2024 12:08:31

2024-03-29 11:01am

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា វាជាការសមរម្យ សម្រាប់ធនាគារកណ្តាលជប៉ុន ក្នុងការរក្សាលក្ខខណ្ឌគោលនយោបាយរូបិយវត្ថុងាយស្រួល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក Kishida បានថ្លែងថា រដ្ឋាភិបាលជប៉ុននឹងរក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយធនាគារកណ្តាលជប៉ុន ដើម្បីធានាថា ប្រាក់ឈ្នួលនៅតែបន្តឡើងកើនឡើង ហើយសេដ្ឋកិច្ចនឹងចាកចេញ ពីវិបត្តិបរិត្តផរណាទាំងស្រុង។

លោក Kishida ត្រូវបានដកស្រង់សម្ដី ដោយភ្នាក់ងារព័ត៌មានរ៉យទ័រ ខណៈថ្លែងទៅកាន់សន្និសីទសារព័ត៌មាន មួយថា៖ <<ប្រទេសជប៉ុនកំពុងជួបប្រទះឱកាស ជាប្រវត្តិសាស្ត្រមួយ ក្នុងការចាកចេញទាំងស្រុងពីបរិត្តផរណា>>។ លោកបានបន្ថែមថា៖ <<មនុស្សមួយចំនួនប្រហែលជាគិតថា រដ្ឋាភិបាលអាចប្រកាសថា ប្រទេសជប៉ុនបានរួចផុតពីបរិត្តផរណាទាំងស្រុងហើយ។ ប៉ុន្តែយើងនៅតែស្ថិតនៅពាក់កណ្តាលផ្លូវ នៅឡើយទេ>>។

លោក Kishida បាននិយាយថា អាណត្តិចម្បងរបស់រដ្ឋបាលរបស់គាត់ គឺត្រូវធានាថា ក្រុមហ៊ុននិងគ្រួសារដកខ្លួន ចេញពីផ្នត់គំនិតបរិត្តផរណា។ លោកបានមានប្រសាសន៍ថា៖ <<ខ្ញុំនឹងសន្យាថាធានាឱ្យបាននូវការដំឡើងប្រាក់ឈ្នួល ក្នុងល្បឿនលើសពីអត្រាអតិផរណានៅឆ្នាំក្រោយ>>។

ធនាគារកណ្តាលជប៉ុន បានបញ្ចប់អត្រាការប្រាក់អវិជ្ជមាន រយៈពេល ៨ឆ្នាំ និងសំណល់ផ្សេងទៀត នៃគោលនយោបាយមិនសមហេតុផលរបស់ខ្លួន កាលពីសប្តាហ៍មុន ដោយធ្វើឱ្យមានការផ្លាស់ប្តូរ ជាប្រវត្តិសាស្ត្រក្នុងការ ងាកចេញពីការផ្តោតរបស់ធនាគារនេះ លើការជំរុញកំណើនសេដ្ឋកចិ្ចដោយប្រើប្រាស់វិធានការ ជំរុញរូបិយវត្ថុដ៏ធំអស់ រយៈពេលជាច្រើនទសវត្សរ៍៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...