អគ្គនាយក ARDB បន្តលើកទឹកចិត្តឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនជួយទិញស្រូវ និងស្វាយចន្ទីពីប្រជាកសិករឱ្យអស់ពីលទ្ធភាព

Posted By: RoogRog Robot | 29-Mar-2024 12:02:13

2024-03-29 10:59am

(ភ្នំពេញ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបន្តលើកទឹកចិត្តឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនទាំងអស់ បន្តជួយទិញស្រូវ និងស្វាយចន្ទី ពីបងប្អូនប្រជាកសិករឱ្យអស់ពីលទ្ធភាព និងគោរពតាមតម្លៃទីផ្សារ និងចូលរួមធានាតំលៃស្រូវ និងស្ថេរភាពទីផ្សារស្រូវ ជូនដល់បងប្អូនប្រជាកសិករ។

ការជំរុញលើកទឹកចិត្តនេះ ធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិតចុះត្រួតពិនិត្យការប្រមូលទិញស្រូវ និងពិនិត្យខ្សែច្រវ៉ាក់ផលិតកម្មកិនស្រូវ នៅតាមបណ្តារោងម៉ាស៊ីន កិនស្រូវមួយចំនួនស្ថិតនៅក្នុង ខេត្តកំពង់ធំ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្នុងពេលដែលលោកបំពេញបេសកកម្ម មកខេត្តព្រះវិហារ ដើម្បីចូលរួមពិធីចងសម្ព័ន្ធមេត្រីភាពរវាង ARDB និងកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងធំអន្តរាគមន៍លេខ៣។

ម៉ាស៉ីនកិនស្រូវដែលលោកបណ្ឌិតចុះពិនិត្យមើលរួមមាន៖ រោងម៉ាស៊ីនកិនស្រូវ ភូមិយើង, រោងម៉ាស៊ីនកិនស្រូវ យូ ឃីម, រោងម៉ាស៊ីនកិនស្រូវ សេក មាស និងរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន AMRU Rice។ ក្នុងនោះ លោកបណ្ឌិតប្រតិភូ បានបន្តចុះពិនិត្យ ការប្រមូលទិញគ្រាប់ស្វាយចន្ទី របស់ក្រុមហ៊ុនសានតាណា អា ហ្គ្រោប្រដាក់ ឯ.ក ដែលមានទីតាំងនៅក្នុងខេត្តព្រះវិហារផងដែរ៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...