ក្រសួងបរិស្ថាន ស្នើដល់អភិបាលរាជធានី-ខេត្ត ធ្វើបច្ចុប្បន្នភាពទំហំផ្ទៃដីដែលត្រូវដាំស្តារព្រៃឈើឡើងវិញ ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើមជារៀងរាល់ឆ្នាំ

Posted By: RoogRog Robot | 29-Mar-2024 11:50:41

2024-03-29 10:44am

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានជូនដំណឹងដល់អភិបាលរាជធានី-ខេត្តទាំងអស់ជួយពិនិត្យមើល និងធ្វើបច្ចុប្បន្នភាពទំហំផ្ទៃដី ដែលត្រូវដាំស្តារព្រៃឈើឡើងវិញនៅក្នុងតំបន់ការពារធម្មជាតិ ចាប់ពីឆ្នាំ២០២៤ ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើមជារៀងរាល់ឆ្នាំ។

យោងតាមសេចក្តីជូនដំណាងរលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថាន ស្នើសុំឱ្យអភិបាល រាជធានី-ខេត្ត ចាត់តាំងកម្លាំងជំនាញ ក្រោមដែនសមត្ថកិច្ច រួមទាំងមន្ទីរបរិស្ថានរាជធានី-ខេត្ត ធ្វើបច្ចុប្បន្នភាពផ្ទៃដី ដែលត្រូវបានកាប់គាស់ ទន្ទ្រាន ឈូសឆាយ និងផ្ទៃដីដែលបានបង្ក្រាបយកមកវិញ ដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិក្នុ ងខេត្តសាមី រួចបញ្ជូនមកក្រសួងបរិស្ថាន ឱ្យបានឆាប់តាមការគួរ ដើម្បីក្រសួង មានលទ្ធភាពរៀបចំផែនការ ដាំស្តារព្រៃឈើឡើងវិញឱ្យ បានសមស្របតាមសមត្ថភាព និងរដូវកាល។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា យុទ្ធនានារដាំកូនឈើឡើវិញនេះ គឺអនុវត្តតាមយុទ្ធសាស្ត្រចក្រវិស័យបរិស្ថាន ក្រសួងបរិស្ថានមានភារកិច្ចជំរុញស្តារគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ ស្របពេលជាមួយគ្នានេះក្រោមការចង្អុលបង្ហាញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងបរិស្ថានបានចេញនូវសេចក្តីជូនដំណឹងស្តីពីផែនការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ។ ក្នុងផ្ទៃដីមួយចំនួនត្រូវបានគណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានធ្វើការបង្ក្រាបយកមកវិញជាបន្តបន្ទាប់ ដោយបានឃ្លុំដីសម្រាប់ដាំកូនឈើឡើងវិញផងដែរ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការដាំដើមឈើស្តារព្រៃឡើងវិញនេះ នឹងចាប់ផ្តើមជាបណ្តើរៗ នៅរដូវវស្សាឆ្នាំ២០២៤នេះ ហើយក្រសួងមានកូនឈើគ្រប់គ្រាន់ សម្រាប់ចែកជូនប្រជាពលរដ្ឋយកទៅដាំ ដោយឥតគិតថ្លៃ យ៉ាងតិច១លានដើមរួចទៅហើយ នៅតាមថ្នាល់បណ្តុះកូនឈើ នៃមន្ទីរបរិស្ថាន រាជធានី ខេត្តនានា និង១ផ្នែក ជាអំណោយដ៏ថ្លៃថ្លារបស់លោករដ្ឋមន្រ្តី អ៊ាង សុផល្លែត សម្រាប់យុទ្ធនាការនេះផងដែរ។

គួរឱ្យដឹងផងដែរថា ដើម្បីធានានិរន្តភាពបរិស្ថាន និងជីវភាពសហគមន៍ ប្រជាសហគមន៍ ត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើន ពីព្រោះដើមឈើគឺជាប្រភពប្រាក់ចំណូល តាមរយៈការទាញចំណូលពីការលក់កាបូន ហើយចំណូលពីការលក់បូន នឹងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យប្រជាពលរដ្ឋមានចំណូលបន្ថែមលើសពីចំណូលតាមរយៈភ្ញៀវទេសចរនាពេលបច្ចុប្បន្ន។

ការបណ្តុះកូនឈើ និងការដាំកូនឈើឡើងវិញរបស់ក្រសួង បរិស្ថាននិងមន្ទីរបរិស្ថានរាជធានីខេត្ត មិនមែនត្រឹមតែចូលរួមការពារ និងអភិរក្សព្រៃឈើនោះទេ តែកិច្ចការនៃការចូលរួមដាំដើមឈើ ក៏បានផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ ក្រៅពីនេះវានឹងរួមចំណែកបង្កើនប្រភេទពូជឈើប្រណីត និងប្រភេទឈើផ្សេងៗបន្ថែមលើវត្តមានរបស់រុក្ខជាតិនៅក្នុងព្រៃស្រាប់ និងបង្ហាញសម្រស់កាន់ស្រស់បំព្រងបន្ថែមទៅដល់ភ្ញៀវទេសចរដែលបានមកទស្សនានៅក្នុងតំបន់ទាំងនោះ៕


















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...