រដ្ឋបាលក្រុងសំពៅពូន ច្រានចោលការផ្សព្វផ្សាយគ្មានមូលដ្ឋានពាក់ព័ន្ធទាហានវៀតណាម បោះតង់ក្នុងបសាលាកោះទៀវ និងវត្តកោះទៀវ, ទាហានកម្ពុជា-វៀតណាម រួមគ្នារុករកអដ្ឋិធាតុទ័ពស្ម័គ្រចិត្តទាហានវៀតណាម

Posted By: RoogRog Robot | 04-Mar-2024 16:13:17

2024-03-04 03:08pm

(កណ្តាល)៖ រដ្ឋបាលក្រុងសំពៅពូន ខេត្តកណ្តាល បានឱ្យដឹងថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ មានការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានតាម រយៈបណ្តាញសង្គមហ្វេកបុក និងសារព័ត៌មាន ដោយគ្មានមូលដ្ឋាន ព័ត៌មានផ្លូវការណ៍ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ពាក់ព័ន្ធនឹងករណីបោះតង់ពីសំណាក់ទាហានវៀតណាម​ ក្នុងបរិវេណសាលាបឋមសិក្សាកោះទៀវ និងវត្តកោះទៀវ ស្ថិតនៅភូមិកោះទៀវ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្ត កណ្ដាល។

រដ្ឋបាលក្រុងសំពៅពូន បានបញ្ជាក់ថា អនុវត្តតាមកំណត់ហេតុកិច្ចសហប្រតិបត្តិការស្តីពីផែនការបន្តស្រាវជ្រាវ រុករក ជីកលើក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២៣ រដូវប្រាំងឆ្នាំ២០២៣-២០២៤ រវាងគណៈប្រតិភូគណៈកម្មាធិការថ្នាក់ជាតិ នៃសាធារណៈរដ្ឋ សង្គមនិយមវៀតណាម និងគណៈប្រតិភូគណៈកម្មាធិការ នៃរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល យោធាភូមិភាគពិសេស បានសហការជាមួយក្រុម K90 ភាគីវៀតណាម ចុះស្រាវជ្រាវ រុករក ជីកលើក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានបាត់បង់ជីវិត ក្នុងសម័យសង្គ្រាមកន្លងមក នៅភូមិសាស្ត្រក្រុងសំពៅពូន ដោយពេលវេលាបំពេញភារកិច្ច ការជីកលើកអដ្ឋិធាតុ ចាប់ផ្តើមពី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។

ក្រោយពីការបំពេញភារកិច្ចត្រូវបានបញ្ចប់ ក្រុម K90 ភាគីវៀតណាម នឹងចាកចេញត្រឡប់ចូលប្រទេសវៀតណាមវិញ តាមច្រកទ្វារអន្តរជាតិជ្រៃធំ។

អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម សូមកុំមានការយល់ច្រឡំ និងសូមអំពាវនាវកុំចូលរួមចែករំលែកព័ត៌មានដែលគ្មាន មូលដ្ឋានច្បាស់លាស់៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...