អភិបាលស្រុករវៀង ចាត់ក្រុមការងារបញ្ជូនបុរសម្នាក់ទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ក្រោយរងគ្រោះធ្ងន់ធ្ងរដោយសារផ្ទុះចង្ក្រានហ្គាស

Posted By: RoogRog Robot | 08-Dec-2023 20:04:15

2023-12-08 08:00pm

(ព្រះវិហារ)៖ បុរសម្នាក់ត្រូវបាន លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ខេត្តព្រះវិហារ ធ្វើការបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែក១៦មករា បន្ទាប់ពីបុរសរូបនោះរងគ្រោះរលៀកខ្លួនប្រាណ ដោយសារភ្លើងចង្ក្រានហ្កាសឆាបឆេះជាច្រើនថ្ងៃ ហើយពុំមានលទ្ធភាពទៅព្យាបាលនៅមន្ទីរពេទ្យ។

លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានឲ្យដឹងនៅ ព្រលប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះថា បុរសដែលរងគ្រោះដោយសារភ្លើងចង្ក្រានហ្គាសឆាបឆេះរលៀកខ្លួនប្រាណ មានឈ្មោះ មឿន សុធារ៉ង អាយុ១៨ឆ្នាំ រស់នៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ លោកថា ករណីបុរសរលៀកខ្លួនប្រាណដោយភ្លើងចង្ក្រានហ្គាសនេះ គឺកើតឡើងតាំងពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ម្លេះ មូលហេតុដោយសារជនរងគ្រោះ បានកាច់ភ្លើងចង្រ្កានហ្គាស (ហ្គាសកំប៉ុង) បម្រុងដាំបាយ ហើយក៏ឆាបឆេះខ្លួនឯងតែម្តង។

ក្រោយហេតុការណ៍កើតឡើង ជនរងគ្រោះមិនបានទៅមន្ទីរពេទ្យដើម្បីព្យាបាលនោះទេ មូលហេតុដោយគ្រួសារក្រីក្រ ហើយធ្វើការព្យាបាលតាមលក្ខណៈបុរាណនៅផ្ទះ។ ដោយសារស្ថានភាពរបួសមិនស្រាកស្រាន្ត ប្រជាពលរដ្ឋជិតខាងនិយាយពីរឿងនេះ ក៏លេចឮដំណឹងដល់លោក ហោ ប៊ុនហួរ អភិបាលស្រុករៀង។

ក្រោយទទួលបានដំណឹងភ្លាម លោកអភិបាលស្រុក បានដឹកនាំក្រុមការងារចុះទៅពិនិត្យដល់ផ្ទះ បានជូនថវិកាមួយចំនួន និងបញ្ជូនឲ្យទៅធ្វើព្យាបាលនៅឯមន្ទីរពេទ្យ១៦មករា ខេត្តព្រះវិហារ ចំពោះថ្លៃព្យាបាលលោកនឹងធ្វើការរ៉ាប់រង៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...