គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួន ក្នុងនីតិកាលទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា

Posted By: RoogRog Robot | 08-Dec-2023 17:56:33

2023-12-08 04:49pm

(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ <<គ.ជ.ក.ប.>> នៅព្រឹកថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ខ្លួន ក្នុងនីតិកាលទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងកិច្ចប្រជុំលើកដំបូងនេះ មានការអញ្ជើញចូលរួមពីអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន និងសមាជិក គ.ជ.ក.ប. ដែលអញ្ជើញមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។

គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បានកសាងនូវកម្មវិធីជាតិ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីឆ្លើយតបទៅនឹងបរិបទទូទៅនៃកិច្ចការពារអ្នកប្រើប្រាស់ បញ្ហាប្រឈមចំពោះកិច្ចការពារអ្នកប្រើប្រាស់ និងតម្រូវការចាំបាច់របស់អ្នកប្រើប្រាស់។

កម្មវិធីជាតិនេះ មានគោលដៅសំខាន់ៗ ចំនួន ៣ គឺ៖ ១) ធ្វើសុខដុមនីយកម្មក្របខណ្ឌកិច្ចការពារ អ្នកប្រើប្រាស់ឱ្យមានសង្គតិភាព សម្រាប់ជំរុញទីផ្សារឱ្យមានសុចរិតភាព តម្លាភាព និងទំនួលខុសត្រូវខ្ពស់ ២) ពង្រឹងសិទ្ធិអំណាចអ្នកប្រើប្រាស់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និង ៣) បង្កើនទំនុកចិត្តក្នុងធុរកិច្ច ដើម្បីចូលរួមធ្វើឱ្យប្រសើរឡើង នូវប្រសិទ្ធភាពសេដ្ឋកិច្ច។

នៅក្នុងកិច្ចប្រជុំនេះដែរ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ក៏បានអនុម័តនូវ ៣ ចំណុច ដូចខាងក្រោម៖១. បង្កើតគ្រុបតេលេក្រាមរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់

២. កែសម្រួលជំពូកទី២ មាត្រា២ នៃអនុក្រឹត្យលេខ ១៣៥ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ស្ដីពីការរៀបចំនិងការប្រព្រឹត្ត ទៅនៃគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ តាមសំណើរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ក្នុងការបន្ថែមសមាជិក១រូបទៀត តំណាងទីស្ដីការគណៈរដ្ឋមន្រ្តី

៣. កែសម្រួលបទបញ្ជាផ្ទៃក្នុងស្ដីពីរបៀបរបបការងាររបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់៕


























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...