សេតវិមានថា អ៉ីស្រាអែល និងហាម៉ាស ខិតកាន់តែកៀកទៅរកកិច្ចព្រមព្រៀងស្ដីពីចំណាប់ខ្មាំង

Posted By: RoogRog Robot | 21-Nov-2023 09:58:46

2023-11-21 09:55am

(ហ្កាហ្សា)៖ អ្នកនាំពាក្យសេតវិមាន លោក John Kirby បាននិយាយថាសហរដ្ឋអាមេរិកជឿជាក់ថាអ៉ីស្រាអែល និងក្រុមហាម៉ាសកំពុងខិតកាន់តែកៀក ទៅរកកិច្ចព្រមព្រៀងមួយដែលនឹងធានាឱ្យមានការដោះលែងចំណាប់ខ្មាំងមួយចំនួនដែលកំពុងជាប់ក្នុងតំបន់ហ្កាហ្សា បើទោះជាអ៉ីស្រាអែលនៅតែបន្ត វាយលុកលើទីក្រុងហ្កាហ្សា ហើយនៅតែមានការបាញ់គ្រាប់រ៉ុក្កែតលើអ៉ីស្រាអែលវិញក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃចន្ទ ក៏បាននិយាយដែរថាលោកផ្ទាល់ជឿជាក់ថាកិច្ចព្រមព្រៀងមួយកំពុងខិតកាន់តែកៀក ហើយជា បញ្ជាក់បន្ថែមអ្នកនាំពាក្យសេតវិមាន លោក John Kirby បានគូសបញ្ជាក់ថាកិច្ចចរចាខិតកាន់តែកៀកជាងមុន ទៅរកកិច្ចព្រមព្រៀងមួយស្ដីពីចំណាប់ ខ្មាំង។ តែមិនបានលម្អិតអ្វីលើសពីនេះនោះទេ។

គួរបញ្ជាក់ថា នៅក្នុងការវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ក្រុមហាម៉ាសបានសម្លាប់មនុស្ស ១២០០នាក់ ភាគច្រើនជា ជនស៊ីវិល និងចាប់មនុស្ស ២៤០នាក់ជាចំណាប់ខ្មាំង។ ប៉ុន្តែ ចាប់ពីពេលនោះមកដែរ អ៉ីស្រាអែលបានបើកការវាយប្រហារសងសឹកទាំងតាមរយៈ ការទម្លាក់គ្រាប់បែក និងប្រតិបត្តិការយោធាជើងគោក លើតំបន់ហ្កាហ្សាដោយសម្លាប់មនុស្ស ១៣,៣០០នាក់ ក្នុងនោះមានកុមារយ៉ាងហោច ៥៦០០នាក់ និងស្ត្រី ៣៥៥០នាក់។ នេះបើតាមក្រុមមន្ត្រីសុខាភិបាលក្នុងតំបន់ហ្កាហ្សា។

ទីភ្នាក់ងារសារព័ត៌មាន Reuters ក៏ធ្លាប់បានរាយការណ៍ដែរថាប្រទេសកាតា កំពុងសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងមួយរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ដោយដោះដូរចំណាប់ខ្មាំង៥០នាក់ ជាមួយបទឈប់បាញ់មួយ មានរយៈពេល ៣ថ្ងៃ ដែលនឹងជួយសម្រួលដល់ការផ្ដល់ជំនួយ មនុស្សធម៌ សម្រាប់ជនស៊ីវិល៕


រូបភាពពី Reuters

News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...