នាយករដ្ឋមន្ត្រីថៃ ព្រួយបារម្ភខ្លាំងអំពីកំណើនសេដ្ឋកិច្ចទាបជាង ការរំពឹងទុកនៅត្រីមាសទី៣

Posted By: RoogRog Robot | 21-Nov-2023 10:34:40

2023-11-21 09:28am

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុក នៅក្នុងត្រីមាសទី៣ ដោយសេដ្ឋកិច្ចរងផលប៉ះពាល់ ដោយសារការធ្លាក់ចុះការនាំចេញ និងការចំណាយរបស់រដ្ឋាភិបាល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ដោយដកស្រង់ទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) របស់ប្រទេសថៃ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ១.៥ភាគរយនៅក្នុងត្រីមាសគិតចាប់ពីខែកក្កដាដល់ខែកញ្ញា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលទាបជាងការព្យាករ ២,៤ភាគរយដោយក្រុមសេដ្ឋវិទូ នៅក្នុងការស្ទង់មតិរបស់រ៉យទ័រ។

លោក សេដ្ឋា មានប្រសាសន៍ថា <<យើងភ្ញាក់ផ្អើលចំពោះតួលេខនេះ (ប៉ុន្តែ) នឹងបន្តធ្វើការងារឱ្យបានខ្លាំង>>។ លោកបានបន្ថែមថា លោករំពឹងទុកថានឹងមានកំណើនយ៉ាងហោចណាស់ ២ភាគរយ។

ក្រុមប្រឹក្សា NESDC ដែលជាទីភ្នាក់ងារផែនការរបស់រដ្ឋាភិបាលបានឱ្យដឹងទៀតថា កំណើនប្រចាំត្រីមាសនេះ ជាកំណើនទាបបំផុត ក្នុងរយៈពេលបីត្រីមាសចុងក្រោយនេះ ខណៈដែលនៅត្រីមាសទី២ កើនឡើង ១.៨ភាគរយ និង ២.៦ភាគរយនៅក្នុងអំឡុងត្រីមាសទី១ ស្របពេលដែលការព្យាករថានឹងមានកំណើនកាន់តែខ្លាំងនៅឆ្នាំក្រោយ។

ការប្រើប្រាស់ឯកជនដ៏រឹងមាំ និងការស្ទុះងើបឡើងវិញ នៃវិស័យទេសចរណ៍បានជួយទប់ស្កាត់ មិនឱ្យមានការខកចិត្តជាងនេះ ចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេស ដែលមានសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ។

លោកនាយករដ្ឋមន្ត្រីបានថ្លែង ដោយមិនបានបញ្ជាក់លម្អិតថា រដ្ឋាភិបាលថៃកំពុងរៀបចំវិធានការបន្ថែមទៀត រួមទាំងកញ្ចប់ថវិកា ដើម្បីជំរុញវិស័យទេសចរណ៍ផងដែរ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...