BREAKING: មានករណីបាញ់ប្រហារក្នុងផ្សារទំនើប Saim Paragon របស់ថៃ នៅកណ្តាលទីក្រុងបាងកក បណ្តាលឲ្យមនុស្សមួយចំនួនស្លាប់ និងរងរបួស

Posted By: RoogRog Robot | 03-Oct-2023 18:09:47

2023-10-03 06:03pm

(បាងកក)៖ ប៉ូលិសថៃ នៅថ្ងៃអង្គារ ទី៣ ខែតុលានេះបានចាប់ខ្លួនជនសង្ស័យម្នាក់មានអាយុ១៤ឆ្នាំ បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារមួយ នៅឯផ្សារទំនើប Siam Paragon ក្នុងរដ្ឋធានីបាងកក ខណៈក្រុមមន្ត្រីសង្រ្គោះបន្ទាន់ឱ្យដឹងថាមនុស្ស ៣នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ជាមួយគ្នានោះដែរ សារព័ត៌មាន Thai PBS News ដោយផ្អែកលើប្រភពពីមន្ទីរពេទ្យ Erawan Emergency Medical Center មនុស្សយ៉ាងហោច ៧នាក់ បានរងរបួស។ មនុស្សរាប់រយនាក់ បានរត់ចេញពីផ្សារទំនើប Siam Paragon ក្រោយលឺស្នូរគ្រាប់កាំភ្លើងនៅខាងក្នុងផ្សារទំនើបនេះ ដែលត្រូវបានបិទច្រក ចេញចូលជាបណ្ដោះអាសន្ន។

នាយករដ្ឋមន្ត្រីថៃ Srettha Thavisin ក៏បានទទួលស្គាល់ថាមានហេតុការណ៍បាញ់ប្រហារនេះដែរ ដោយបញ្ជាក់ថា ប៉ូលិសគ្រប់គ្រងស្ថានការណ៍ បានទាំងស្រុង ខណៈមានសេចក្ដីរាយការណ៍ថាជសង្ស័យមានអាយុ ១៤ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន។ ប៉ុន្តែ មូលហេតុនៅពីក្រោយការបាញ់ប្រហារនេះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ៕





News Source: freshnewsasia.com
LATEST NEWS
វិទ្យុពេលព្រឹក - ឧសភា ០៣, ២០២៥
MORE NEWS CLICK HERE...