FTC សប្តាហ៍នេះ៖ លោក ម៉ារ យ៉ារិទ្ធ ពន្យល់ថាការសរសេរព័ត៌មានដំណឹង គេមិននិយមប្រើ 5W's និងHOW ក្នុងប្រយោគដំបូងតែមួយនោះទេ

Posted By: RoogRog Robot | 08-Jul-2023 10:38:04

2023-07-08 05:31pm

(ភ្នំពេញ)៖ នៅក្នុងថ្នាក់សិក្សារបស់ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន FTC នៅចុងសប្ដាហ៍នេះ លោក ម៉ារ យ៉ារិទ្ធ ប្រធាន FTC បានពន្យល់ថា ការសរសេរព័ត៌មានដំណឹង គេមិននិយមដាក់តម្លៃ 5W's និង HOW ក្នុងប្រយោគដំបូងតែមួយនោះទេ។ ជួនកាលគេសង្កេតឃើញ តម្លៃនាំដំណឹងត្រូវគេបញ្ជូលតែ៤ប៉ុណ្ណោះ ហើយតម្លៃនាំដំណឹង២ ទៀតត្រូវគេសរសេរ ភ្ជាប់មកប្រយោគទី២ តែម្តង។

លោក ម៉ារ យ៉ារិទ្ធ បានបន្ដថា SW’s និង How គឺជាគ្រឹះមូលដ្ឋានដ៏ធំបង្អស់នៃរបៀបសរសរព័ត៌មាន។ ជាទូទៅ នៅក្នុងការសរសេរព័ត៌មាន បើទោះបីមានសេចក្ដីចែងដាំរបៀបណាមួយ ដែលកំណត់ថា សេចក្តីផ្តើមរបស់ប្រយោគដំបូង ចាំបាច់ត្រូវប្រើ តំលៃណាមួយក្នុង 5W's ទុកជា ទម្លាប់អចិន្ត្រៃយ៍នោះទេ។

សូមជម្រាបដែរថា ទ្រឹស្ដី៦ ឬ ៥W's រួមមាន៖

*១៖ កើតអ្វី? What's happened?*២៖ កើតពេលណា? When did it happen?*៣៖ កើតទីណា? Where did it happen?*៤៖ កើតចំពោះនរណា? Who´s involved? *៥៖ កើតដោយសារអ្វី? Why did it happen?*៦៖ កើតដោយរបៀបណា? How did it happen?

គួរបញ្ជាក់ផងដែរ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា <> ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។ <> ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មានក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

FTC មានលោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។ នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផង៕

















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...