សត្វប្រើស១ក្បាល ត្រូវប្រទះឃើញងាប់ នៅតបន់ជើងភ្នុំក្អែរ ពលរដ្ឋស្នើសុំឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធចូលរួមទប់ស្កាត់ការបរបាញ់សត្វព្រៃនៅតំបន់នោះ

Posted By: RoogRog Robot | 30-May-2023 22:12:42

2023-05-30 09:10pm

(ក្រចេះ)៖ សត្វប្រើសញី១ក្បាល ត្រូវបានក្រុមព្រានបាញ់សម្លាប់ដោយគ្រាប់កាំភ្លើងកែច្នៃ ត្រូវបានគេប្រទះឃើញ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅតំបន់ជើងភ្នំក្អែរ ស្ថិតនៅភូមិព្រែកចម្លាក់ ស្រុកឆ្លូង ខេត្តក្រចេះ។

ប្រជាពលរដ្ឋរស់នៅតំបន់ភ្នំក្អែរ បានឲ្យដឹងថា សត្វប្រើសក្រមុំ ១ក្បាលនេះ ត្រូវបានក្រុមព្រានបាញ់ប្រហារកាលពីអំឡុងថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៣ ហើយពួកគាត់ធ្វើការអំពាវនាវនិងស្នើសុំឲ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាបញ្ឈប់ការកាប់ទន្ទ្រាន្តដីព្រៃនៅតំបន់ជើងភ្នំ និងការដាក់អន្ទាក់បរបាញ់ សត្វជាដើម ហើយងាកមកចូលរួមក្នុងការថែរក្សាព្រៃឈើ ទុកជាជម្រកសត្វព្រៃគ្រប់ប្រភេទដែលកំពុងតែមានវត្តមាននៅលើភ្នំមួយនេះ ប្រឈមនឹងការផុតពូជ។

លោកតា សុខ មាន ជាអ្នកមើលថែរក្សាការពារនៅលើភ្នំ(ធន់ក្អែរ) បានលើកឡើងថាកាលពីឆ្នាំ២០២២ កន្លងទៅនេះ សត្វជ្រូកព្រៃបង្កើតកូនបានរហូតទៅ ដល់១១សំបុក ឯសត្វប្រើសវិញមានតែចំនួន៥ក្បាលទេ។ ដោយឡែកសត្វស្វាអៀម ដែលហៅថា (ស្វាកន្ទុយស) មានចន្លោះពី៣៥ ទៅ៤០ក្បាល ក៏កំពុងតែប្រឈមនឹងរងការជិតផុតពូជ។

ពាក់ព័ន្ធនឹងករណីសត្វប្រើសងាប់១ក្បាលនោះដែរ លោកឧត្តមសេនីយ៍ទោរ អ៊ូ សុប៊ុណ្ណា ស្នងការនគរបាលខេត្តក្រចេះ បានដឹកនាំកម្លាំងនគរបាលជំនាញចុះទៅត្រួតពិនិត្យនិងស៊ើបអង្កេតមើលនៅទីតាំងនោះជាក់ស្ដែង នៅរសៀលថ្ងៃទី២៩ ខែឧសភា ម្សិលម៉ិញ តែលទ្ធផលយ៉ាងណានោះ នៅមិនទាន់ដឹងនៅឡើយទេ។

ប្រជាពលរដ្ឋពល រស់នៅក្នុងភូមិព្រែកចម្លាក់ ស្រុកឆ្លង ខេត្តក្រចេះ សូមអំពាវនាវឲ្យអាជ្ញាធរក៏ដូចជាសមត្ថកិច្ចជំនាញពាក់ព័ន្ធចូលរួមទប់ស្កាត់ការបបាញ់សត្វព្រៃនៅចំណុចភូមិក្អែរ ដែលជាតំបន់ជម្រកសត្វព្រៃជាច្រើនប្រភេទរស់នៅលើភ្នំមួយនេះ ។

គូបញ្ជាក់ផងថា កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣កន្លងទៅ ក្រុមការងារសិក្សាស្រាវជ្រាវ និងអង្កេតសត្វព្រៃ នៃនាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ របស់រដ្ឋបាលព្រៃឈើ បានចុះប្រមូលទិន្នន័យ និងធ្វើការសិក្សាស្រាវជ្រាវសត្វព្រៃ និងជីវចម្រុះនៅក្នុងតំបន់ភ្នំក្អែរ ស្ថិតក្នុងភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។ លទ្ធផលបឋមនៃការស្រាវជ្រាវក្នុងតំបន់សិក្សាបានកត់ត្រាវត្តមានថនិកសត្វចំនួន ០៨ប្រភេទ បក្សីប្រមាណ ២០ប្រភេទ និងសត្វព្រៃសំខាន់ៗដែលបានរកឃើញក្នុងតំបន់នេះរួមមាន៖ ស្វាក្រវ៉ាត់ ឬស្វាកន្ទុយស ស្វាព្រាម ស្វាក្ដាម ប្រើស និងក្ងោកផងដែរ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...