ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ចូលរួមកម្មវិធីកៀរគរថវិកាបោះពុម្ពគុម្ពីរគួរអានរបស់មូលនិធិ RESTU នៅប្រទេសម៉ាឡេស៉ី

Posted By: RoogRog Robot | 01-Apr-2023 22:55:24

2023-04-01 09:50pm

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានចូលរួមកម្មវិធីកៀរគរថវិកាបោះពុម្ពគុម្ពីរគួរអានរបស់មូលនិធិ RESTU ព្រមទាំងពិសារអាហារស្រាយបួស រៀបចំដោយក្រសួងអភិវឌ្ឍជនបទ និងតំបន់ ជាមួយមន្ត្រី និង​សាសនិកឥស្លាម​ ជាង២០០០នាក់ ក្រោមអធិបតីភាពលោក Dato Seri Zahid Hamidi ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ និងតំបន់នៅរដ្ឋ Perak ប្រទេសម៉ាឡេស៊ី។

មូលនិធិ RESTU ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០០ គឺជាអង្គការមិនរកប្រាក់ចំណេញ ដែលឈានមុខគេក្នុងការថតចម្លង និងបោះពុម្ពផ្សាយ គម្ពីរគួរអានធំជាងគេទីពីរ នៅលើពិភពលោក បន្ទាប់ពីមជ្ឈមណ្ឌលបោះពុម្ព King Fahd ប្រទេសអារ៉ាប៊ីសាអូឌីត។

រយ:ពេលជាងពីរទសវត្សរ៍ មូលនិធិនេះបាននឹងកំពុងធ្វើឲ្យប្រទេសម៉ាឡេស៊ី ក្លាយជាមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការសាបព្រួស និងផ្សព្វផ្សាយគម្ពីរគួរអាន ស្រាវជ្រាវចំណេះដឹង និងវិទ្យាសាស្ត្រផ្សេងៗ សិល្បៈឥស្លាមសម្បូរបែប ឌីជីថលភាវូបនីយកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុត ដើម្បីបំពេញតម្រូវការក្នុងការប្រណិប័តន៍សាសនារបស់ខ្លួន សម្រាប់ប្រជាជនមុស្លិមទូទៅ។

គួរបញ្ជាក់ថា កន្លងមកមូលនិធិ RESTU បានធ្វេីកិច្ចសហប្រតិបត្តិការ ក្នុងការបោះពុម្ពគម្ពីរគួរអាន​ ជាមួយ​ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា​ (CMDF) និងបានបោះពុម្ពគម្ពីរគួរអានបកប្រែជាខេមរៈភាសា​ ចំនួនជិត​៥៧,០០០ក្បាល និងគម្ពីរគួរអានធម្មតា​ ចំនួនជាង ៣៥,០០០ ក្បាល ដើម្បីចែកជូនសាសនិកឥស្លាមកម្ពុជាដោយឥតគិតថ្លៃ​ សរុបជាទឹកប្រាក់ប្រមាណ​១.៧ លានដុល្លារ៕


http://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-50-1.JPGhttp://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-50-2.JPGhttp://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-50-3.JPGhttp://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-51-4.JPGhttp://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-51-5.JPGhttp://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-51-6.JPGhttp://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-51-7.JPGhttp://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-51-8.JPGhttp://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-51-9.JPGhttp://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-51-10.JPGhttp://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-51-11.JPGhttp://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-51-12.JPGhttp://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-51-13.JPGhttp://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-51-14.JPGhttp://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-51-15.JPGhttp://image.freshnewsasia.com/2021/id-022/fn-2023-04-01-21-47-51-16.JPG News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...