អគ្គិភ័យឆេះក្លឹបកម្សាន្ដ 666 នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន, សមត្ថកិច្ចប្រើប្រាស់ទឹក២០ឡានទើបគ្រប់គ្រងបាន ខណៈមូលហេតុកំពុងស្រាវជ្រាវ

Posted By: RoogRog Robot | 01-Apr-2023 22:49:08

2023-04-01 09:43pm

(ភ្នំពេញ)៖ ក្លឹបកម្សាន្ដយីហោ 666 ស្ថិតនៅតាមបណ្តោយ ផ្លូវចៃកា ក្រុមទី៧៨ ភូមិ១៤ សង្កាត់ទនេ្លបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានភ្លើងឆាបឆេះ នៅវេលាម៉ោង០១៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយប្រើពេលមួយម៉ោងដើម្បីអន្ដរាគមន៍សមត្ថកិច្ចបានគ្រប់គ្រងទីតាំងនេះបាន និងមិនឲ្យឆ្លងរីករាលដាលឡើយ។

នាយការិយាល័យរូបនេះ បានបន្ដទៀត ក្នុងប្រតិបត្តិការសង្គ្រោះនេះ សមត្ថកិច្ចប្រើប្រាស់ទឹកអស់២១ឡាន ក្នុងនោះ ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ចំនួន១២ឡាន, រថយន្តក្រសួងមហាផៃ្ទ ចំនួន០១ឡាន, រថយន្តក្រុមហ៊ុន OCIC ទីក្រុងរកោះពេជ្រ ចំនួន០៥ឡាន, រថយន្តកោះនរា ចំនួន ០២ឡាន និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១ឡាន។

លោកបានបញ្ជាក់ទៀតថា ទីតាំងក្លឹបកម្សាន្ដនេះ មានម្ចាស់ឈ្មោះ ង៉ែត ដារ៉ា អាយុ៤០ឆ្នាំ ហើយប្រភេទសំណង់ដែលត្រូវភ្លើងឆេះ ថ្មបេតុងប្រក់ស័ង្កសី ទំហំ៣០ម៉ែត្រ គុណ៤០ម៉ែត្រ។ ដោយឡែក មូលហេតុសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕





















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...