យន្ដហោះចម្បាំង ២គ្រឿង ធ្លាក់នៅក្នុងប្រទេសឥណ្ឌា

Posted By: RoogRog Robot | 28-Jan-2023 15:22:14

2023-01-28 02:19pm

(ញូវដេលី)៖ យន្ដហោះចម្បាំង ២គ្រឿង របស់កងទ័ពអាកាសឥណ្ឌា បានធ្លាក់នៅឯទីក្រុង ម៉ូរេណា (Morena) នៃរដ្ឋម៉ាឌីយ៉ា ប្រាដែស (Madhya Pradesh) នៅថ្ងៃសៅរ៍នេះ តែពីឡុតនៃយន្ដហោះចម្បាំងទាំង២នេះ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន India Times នៅថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២២។

បើតាមអាជ្ញាធរឥណ្ឌា បំណែកយន្ដហោះចម្បាំងប្រភេទ Su-30 និង Mirage 2000 ត្រូវបានរកឃើញ ហើយយន្ដហោះចម្បាំងទាំង២គ្រឿងនេះត្រូវបានគេរាយការណ៍ថា បានហោះចាកចេញពីមូលដ្ឋានទ័ពអាកាសក្នុងទីក្រុង Gwalior នៃរដ្ឋ Madhya Pradesh ដើម្បីចូលរួមក្នុងហ្វឹកហាត់មួយ។ ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីមូលហេតុដែល បណ្ដាលឱ្យយន្ដហោះចម្បាំងទាំង២នេះធ្លាក់នៅឡើយទេ ខណៈការស៊ើបអង្កេតមួយកំពុងធ្វើឡើងដើម្បីកំណត់ថាតើយន្ដហោះចម្បាំង Su-30 និង Mirage 2000 បានបុកគ្នា នៅលើអាកាសដែរឬក៏យ៉ាងណា។ ចំណែកឯ ពីឡុតទាំង២នាក់ ត្រូវបានគេបញ្ជាក់ថាបានរងរបួស តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។

គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០២២ ទាហានឥណ្ឌា ៥នាក់ បានស្លាប់ នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅឯរដ្ឋ អារូណាចាល់ ប្រាដែស (Arunachal Pradesh) ស្ថិតនៅក្បែរតំបន់គ្មានយោធា និងជម្លោះព្រំដែនជាមួយចិន៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...