ឆ្លងចរន្តអគ្គិសនីឆេះផ្ទះអាជីវករលក់ចាប់ហួយ២ល្វែង នៅក្រុងស្វាយរៀង បណ្តាលឱ្យខូចខាតសម្ភារមួយចំនួន, សមត្ថកិច្ចប្រើប្រាស់រថយន្តទឹកពន្លត់ចំនួន ១៥គ្រឿង ទើបរលត់ទាំងស្រុង

Posted By: RoogRog Robot | 25-Jan-2023 16:53:24

2023-01-25 04:49pm

(ស្វាយរៀង)៖ ឆ្លងចរន្តអគ្គិសនី ឆាប់ឆេះផ្ទះអាជីវករ លក់អីវ៉ាន់ចាប់ហួយមួយកន្លែងនៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង កាលពីវេលាម៉ោង១០ និង០០នាទីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បណ្ដាលឱ្យខូចខាតសម្ភារអស់មួយចំនួន ខណៈសមត្ថកិច្ចបានអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៥គ្រឿង ទើបរលត់ទាំងស្រុង។

នគរបាលក្រុងស្វាយរៀង បានឱ្យដឹងថា ករណីអគ្គីភ័យឆេះខាងលើគឺនៅផ្ទះឈ្មោះ ឈឿង ឆូយ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរលក់ឥវ៉ាន់ចាប់ហ៊ួយ (ផ្ទះថ្មបេតុង កម្ពស់១ជាន់ ទាំងជាន់ផ្ទាល់ដី ចំនួន ០២ល្វែង ទំហំ៧.៥ គុណ២០) ស្ថិតក្នុងភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

នគរបាលក្រុងស្វាយរៀង បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងការិយាល័យជំនាញ កងកម្លាំងទាំង៣ អាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាពលរដ្ឋ ធ្វើការអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៥គ្រឿង រថយន្តស្នងការដ្ឋាននគរបាលខេត្ត ២គ្រឿង អធិការដ្ឋាននគរបាលក្រុងស្វាយរៀង ១គ្រឿង កងរាជអាវុធហត្ថខេត្ត ១គ្រឿង និងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៥ រថយន្ត ស្មើនឹង៧៥ម៉ែត្រគូប រលត់ទាំងស្រុងនៅវេលាម៉ោង១១ និង៤០នាទី ។

សមត្ថកិច្ចបានបន្តថា មូលហេតុដែលបង្កឱ្យមានអគ្គីភ័យនេះឡើង គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី និងសម្ភារៈខូចខាតសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...