តុលាការខេត្តកណ្ដាលឃុំខ្លួននគរបាលម្នាក់បណ្ដោះអាសន្ន ក្រោយពលរដ្ឋប្ដឹងពីបទឆបោកលុយ​ជិត២០ម៉ឺនដុល្លារ

Posted By: RoogRog Robot | 17-Dec-2022 19:52:16

2022-12-17 06:46pm

(កណ្តាល)៖ លោក អ៊ុក សុវណ្ណរិទ្ធ ចៅក្រមស៊ើបសួរ និងលោក អ៊ុន សុវណ្ណធានី តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានសម្រេចចោទប្រកាន់មន្ត្រីនគរបាលគ្រឿងញៀនម្នាក់ ពីបទឆបោក តាមមាត្រា៣៧៧ មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ និងឃុំខ្លួនបណ្ដោះអាសន្ន រង់ចាំថ្ងៃសវនាការបន្តទៀត។ នេះបើតាមលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល ដែលបានបញ្ជាក់នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។

ជនត្រូវចោទមានឈ្មោះ ធូក ចិន្តា ភេទស្រី អាយុ៣២ឆ្នាំ ជាមន្ត្រីនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ត្រូវបានពលរដ្ឋ១៨គ្រួសារប្ដឹងមកកាន់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធករណីឆបោកលុយពួកគាត់សរុបជិត២០ម៉ឺនដុល្លារ។

ប្រភពព័ត៌មានអះអាងថា ជននេះត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

ប្រភពបន្តថា មូលហេតុដែលឈានដល់ការឃាត់ខ្លួនស្ត្រីជាមន្ត្រីនគរបាលខាងលើនេះ បន្ទាប់ពីមានពាក្យបណ្តឹងពីប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ប្តឹងពីករណីឆបោកលុយ។ ក្រោយមានចេតនាមិនសងលុយពួកគាត់ ពលរដ្ឋទាំងអស់ក៏ប្ដឹងមកកាន់ក្រសួងមហាផ្ទៃឱ្យជួយចំពោះករណីនេះ ហើយក៏ត្រូវអយ្យការសម្រេចចោទប្រកាន់៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...