អ្នកឧកញ៉ា លី សាម៉េត ប្រាប់កម្មកររោងចក្រថា មានសន្តិភាព មានការងារធ្វើ ជីវភាពល្អប្រសើរ

Posted By: RoogRog Robot | 04-Dec-2022 21:04:54

2022-12-04 07:50pm

(ភ្នំពេញ)៖ អ្នកឧកញ៉ា លី សាម៉េត ហៅគ្រូមា ទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២០០នាក់ ដែលកំពុងបម្រើការងារតាមរោងចក្រនានានៅក្នុងខណ្ឌឫស្សីកែវ។

ក្នុងជំនួបសំណេះសំណាលនេះ មានការអមដំណើរដោយលោក យូ សិរីវុឌ្ឍ, លោកឧកញ៉ា ភិន ផល្លា លោក គង់ លីវ៉ា ព្រមទាំងក្រុមការងារមួយចំនួនទៀត។

នៅក្នុងជំនួបនេះ អ្នកឧកញ៉ា លី សាម៉េត បានគូសរំលេចពីកិច្ចប្រឹងប្រែងនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាព ការអភិវឌ្ឍ និងមានកិត្តិស័ព្ទល្បីខ្ទរខ្ទាលើឆាកអន្តរជាតិ តាមរយៈតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ។

អ្នកឧកញ៉ា លី សាម៉េត បានលើកបង្ហាញពីភាពខ្លាំងរបស់រាជដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការិនី។ តាមរយៈជោគជ័យនៃការចាក់វ៉ាក់សាំង បានធ្វើឱ្យរោងចក្រ សហគ្រាសទាំងឡាយនៅតែអាចដំណើរការបានក្នុងដំណាក់កាលរាតត្បាតនៃជំងឺកូវីដ១៩ ហើយកម្មករ កម្មការិនី នៅតែមានការងារធ្វើទទួលប្រាក់ចំណូលទ្រទ្រង់ជីវភាព។

អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា <<ជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កើតចេញពីភាពប៉ិនប្រសប់នៃការដឹកនាំរបស់សម្តេចតេជោ។ បើលោកមិនពូកែ លោកគិតគូរបានត្រឹមត្រូវទេ មកដល់ពេលនេះយើងប្រហែលមិនទាន់យកឈ្នះកូវីដ១៩ ហើយបងប្អូនកម្មករ កម្មការិនី ក៏ប្រហែលបាត់បង់ការងារធ្វើ ជីវភាពជួបការលំបាក។ ដូច្នេះនេះជាសមិទ្ធផលដ៏ធំធេងមួយនៃការដឹកនាំរបស់សម្តេចតេជោ ដែលកម្មករ កម្មការិនីមិនអាចបំភ្លេចបាននោះឡើយ>>។

ក្នុងជំនួបសំណេះសំណាលនោះ អ្នកឧកញ៉ា លី សាម៉េត ក៏បានក្រើនរំលឹកដល់កម្មករ កម្មការិនីពីគុណតម្លៃនៃសុខសន្តិភាពផងដែរ។ អ្នកឧកញ៉ា បានគូសរំលចថា ព្រោះតែកម្ពុជាមានសុខសន្តិភាព ទើបមានការវិនិយោគបង្កើតរោងចក្រ សហគ្រាសនានា។ វត្តមានរោងចក្រ សហគ្រាសទាំងនេះហើយ ដែលផ្តល់ការងារ ផ្តល់ប្រាក់ចំណូលដល់កម្មករ កម្មការិនី ដើម្បីទ្រទ្រង់ជីវភាព ហើយធ្វើឱ្យជីវភាពកាន់តែល្អប្រសើរ។

ក្នុងន័យនេះ អ្នកឧកញ៉ា លី សាម៉េត បានអំពាវនាវដល់កម្មករ កម្មការិនីរួមគ្នាថែរក្សាសុខសន្តិភាព ហើយសុខសន្តិភាពនេះរក្សាបាន គឺត្រូវរក្សាវត្តមានគណបក្សប្រជាជនកម្ពុជា វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ដឹកនាំរាជរដ្ឋាភិបាល៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...