រដ្ឋមន្ត្រីអន្តោប្រវេសន៍អង់គ្លេស៖ ជនជាតិអាល់បានីគួរត្រូវបានដកសិទ្ធិ ក្នុងការស្វែងរកសិទ្ធិជ្រកកោនក្នុងចក្រភពអង់គ្លេស

Posted By: RoogRog Robot | 04-Dec-2022 20:04:55

2022-12-04 07:56pm

(ឡុងដ៍)៖ រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ លោក Robert Jenrick បាននិយាយថា ចក្រភពអង់គ្លេសគួរតែហាមប្រាមជនចំណាកស្រុកជនជាតិអាល់បានី ពីការស្វែងរកសិទ្ធិជ្រកកោនក្នុងប្រទេសអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Sky News នៅថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០២២។

លោក Jenrick បាននិយាយយ៉ាងដូច្នេះថា <<ជនជាតិអាល់បានីគួរត្រូវបានដកហូតសិទ្ធិ ក្នុងការស្វែងរកសិទ្ធិជ្រកកោនក្នុងប្រទេសអង់គ្លេស>>។

លោកបានបន្ថែមថា ចក្រភពអង់គ្លេសគួរតែរឹតបន្តឹងគោលនយោបាយរបស់ខ្លួនចំពោះ ប្រទេសបាល់កង់ ព្រោះវាជាកន្លែង <<មានសុវត្ថិភាពជាក់ស្តែង>> ហើយបានពណ៌នាថាចំនួនជនជាតិអាល់បានីដែលមកដល់ចក្រភពអង់គ្លេសថា <<មិនមាននិរន្តរភាព>>។

ជនជាតិអាល់បានីមានច្រើនជាងមួយភាគបី នៃប្រជាជនចំនួន ៣៣,០០០នាក់ ដែលបានឆ្លងកាត់ច្រកសមុទ្រអង់គ្លេសតាមទូក ចាប់ពីខែមករាដល់ខែកញ្ញាឆ្នាំនេះ។

ចំពេលមានសម្ពាធកាន់តែខ្លាំងឡើង លើរដ្ឋាភិបាលដើម្បីដោះស្រាយវិបត្តិជនចំណាកស្រុក លោក Jenrick បាននិយាយថា បញ្ហាជនជាតិអាល់បានីឥឡូវនេះគឺជា <<អាទិភាពទីមួយ>>។

លោកបានប្រាប់ GB News ថា <<អាល់បានីគឺជាប្រទេសដែលមានសុវត្ថិភាពជាក់ស្តែង។ វាពិតជាលំបាកណាស់ក្នុងការមើលឃើញ ជនជាតិអាល់បានីមានសិទ្ធិទាមទារសិទ្ធិជ្រកកោនដោយជោគជ័យ នៅទីនេះក្នុងចក្រភពអង់គ្លេស>>៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...