វៀតណាមបន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗចំនួន ២០៤ករណីទៀត ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

Posted By: RoogRog Robot | 04-Dec-2022 20:24:47

2022-12-04 07:19pm

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ២០៤ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មានស៊ីនហួរ ទី០៤ ខែធ្នូ ឆ្នាំ២០២២។

ទោះជាយ៉ាងណា ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះដែរ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីបន្ថែមទៀតទេ។

ជាសរុបរហូតមកទល់ពេលនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសចំនួន ១១,៥១៧,៧២២នាក់ ក្នុងនោះស្លាប់សរុបចំនួន ៤៣,១៧៧នាក់៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...