ចំណេះដឹងទូទៅ៖ លោកយាយទាំង៦នាក់ដែលកំពុងមានអាយុវែងៗជាងគេបង្អស់

Posted By: RoogRog Robot | 25-Sep-2022 18:40:22

2022-09-25 06:38pm

(ភ្នំពេញ)៖ អត្ថបទកន្លងទៅនេះ Fresh News Plus បានរៀបរាប់អំពីលោកយាយចំនួន១០នាក់ ដែលត្រូវបានទទួលស្គាល់ថាជាមនុស្សធ្លាប់មានអាយុវែងជាងគេក្នុងប្រវត្តិសាស្រ្ត ដោយពួកគាត់សុទ្ធតែបានចែកឋានអស់ទៅហើយ។ ឥលូវយើងខ្ញុំនឹងលើកបង្ហាញពីលោកយាយចំនួន៦នាក់ផ្សេងទៀត ដែលត្រូវបានទទួលស្គាល់ថាជាបុគ្គលកំពុងមានអាយុវែងជាងគេវិញម្តង។


អាយុពួកគាត់ទាំង៦នាក់ខាងក្រោម គឺគិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ក្នុងនោះរួមមាន៖


៦. Kahoru Furuyaលោកយាយ កាហូរុ ហ្វូរូយ៉ា (Kahoru Furuya) បានកើតនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩០៨។ លោកយាយ ហ្វូរូយ៉ា មានអាយុ១១៤ឆ្នាំនិង២២២ថ្ងៃ ហើយកំពុងរស់នៅក្នុងប្រទេសជប៉ុន។


៥. Edie Ceccarelliលោកយាយ អ៉ីឌី សេកខារេលី (Edie Ceccarelli) បានកើតនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩០៨។ លោកយាយ សេកខារេលី កំពុងរស់នៅក្នុងសហរដ្ឋអាមេរិក ដោយមានអាយុ១១៤ឆ្នាំនិង២៣៥ថ្ងៃ។


៤. Bessie Hendricksលោកយាយ បេស្ស៉ី ហេនឌ្រីក (Bessie Hendricks) បានកើតនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩០៧។ លោកយាយា ហេនឌ្រីក មានអាយុ១១៤ឆ្នាំនិង៣២៥ថ្ងៃ និងកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក។


៣. Fusa Tatsumiលោកយាយ ហ្វូសា តាត់ស៊ូមិ (Fusa Tatsumi) បានកើតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩០៧។ លោកយាយ តាត់ស៊ូមិ កំពុងរស់នៅក្នុងប្រទេសជប៉ុន និងមានអាយុ១១៥ឆ្នាំ និង១៥៦ថ្ងៃ។


២. María Branyas Moreraលោកយាយ ម៉ារីយ៉ា ប្រានយ៉ាស ម៉ូរេរ៉ា (María Branyas Morera) បានកើតនៅថ្ងៃទី៤ ខែមីនា ឆ្នាំ១៩០៧។ លោកយាយ ម៉ូរេរ៉ា កំពុងរស់នៅក្នុងប្រទេសអេស៉្បាញ ដោយមានអាយុ១១៥ឆ្នាំនិង២០៨ថ្ងៃ។


១. Lucile Randonលោកយាយ លូស៉ីល រ៉ង់ដុង (Lucile Randon) ឬដូនជីអាន់ដ្រេ (Sister Andre) បានកើតនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩០៤។ លោកយាយ រ៉ង់ដុង មានអាយុ១១៨ឆ្នាំនិង២២៩ថ្ងៃ ហើយកំពុងរស់នៅក្នុងប្រទេសបារាំង៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...