រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ដ នៅដងស្ទឹងសិរីសោភ័ណ ថ្ងៃទី២៩-៣០ ខែតុលា

Posted By: RoogRog Robot | 23-Sep-2022 13:59:14

2022-09-23 12:54pm

(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នាថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ នៅដងស្ទឹងសិរីសោភ័ណ ខាងក្រោយសាកលវិទ្យាល័យមានជ័យ។ នេះបើតាមលិខិតរបស់លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ផ្ញើជូនអភិបាលក្រុងស្រុក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ទៀតថា ពិធីប្រណាំងទូកថ្នាក់ខេត្តនេះ គឺដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ។

ក្នុងលិខិតដដែលនោះ បានបន្ថែមថា មុនពេលពិធីប្រណាំងទូកថ្នាក់ខេត្ត នឹងរៀបចំឡើងគ្រប់ក្រុង ស្រុក ត្រូវពិនិត្យ ជួសជុល កែលំអ និងតុបតែទូកនីមួយៗ និងរៀបចំគណៈកម្មការគ្រប់គ្រងទូក ប្រវត្តិទូក រួចបញ្ជូនមកសាលាខេត្ត (នាយករដ្ឋបាលសាលាខេត្ត) ឲ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...