មន្ត្រីអាមេរិកចង់នាំយកបញ្ហារសើបរវាងរុស្ស៉ី និងលោកខាងលិច ឡើងទៅដោះស្រាយនៅ UNSC

Posted By: RoogRog Robot | 15-Jan-2022 09:53:58

2022-01-15 09:51am

(យូអិន)៖ ក្រុមមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់យោបល់ថា ប្រសិនបើប្រទេសរុស្ស៊ីនៅតែបន្តបង្កើនហានិភ័យ ដល់សន្តិសុខប្រទេសអ៊ុយក្រែនទៀតនោះ សហរដ្ឋអាមេរិកគួរតែលើកយកបញ្ហានេះ ទៅដោះស្រាយនៅក្នុងវេទិកា នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២។

ភាពតានតឹងត្រូវបានគេមើលឃើញថា នៅតែបន្តកើតមាននៅឡើយ រវាងប្រទេសរុស្ស៊ី និងបណ្តាប្រទេសសម្ព័ន្ធមិត្តអង្គការ NATO បន្ទាប់ពីកិច្ចសន្ទនាផ្នែកសន្តិសុខ នៅក្នុងសប្តាហ៍នេះ មិនបានចេញលទ្ធផលជាផ្លែផ្កាអ្វីសោះនោះ។

ឆ្លើយតបនឹងបញ្ហាខាងលើនេះ ក្រុមមន្ត្រីអាមេរិកដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានប្រាប់ Reuters ថា <<ប្រសិនបើរុស្ស៊ីចេញសកម្មភាព យើងក៏មិនស្ទាក់ស្ទើរក្នុងការរៀបចំ ចំណាត់ការឆ្លើយតបយ៉ាងត្រឹមត្រូវ នៅក្នុងក្រុមប្រឹក្សាសន្តិសុខ ដើម្បីការពារគោលការណ៍នៃធម្មនុញ្ញ UN នោះឡើយ។ ជម្រើសគ្រប់យ៉ាងមាននៅលើតុរួចជាស្រេច... យើងរង់ចាំតែពេលវេលាស័ក្តិសម ដើម្បីធ្វើរឿងនេះប៉ុណ្ណោះ...>>។

គួរបញ្ជាក់តាមក្រុមអ្នកអង្កេតការណ៍អន្តរជាតិថា ប្រទេសរុស្ស៊ីបានដាក់ពង្រាយរថក្រោះ, កាំភ្លើងធំ និងកងទ័ពរាប់ម៉ឺននាក់ នៅលើទឹកដីរបស់ខ្លួនក្បែរព្រំដែនប្រទេសអ៊ុយក្រែន។ ប្រទេសរុស្ស៊ីបានទាមទារឲ្យមានការធានាថា ប្រទេសអ៊ុយក្រែននឹងគ្មានថ្ងៃ ក្លាយជាសមាជិកអង្គការ NATO នោះឡើយ ព្រោះវានឹងក្លាយជាការគំរាមកំហែងដ៏ធំ ដល់សន្តិសុខជាតិរុស្ស៊ី៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...