សង្ខេបព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗប្រចាំថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១

Posted By: RoogRog Robot | 25-Nov-2021 22:38:05

2021-11-25 10:35pm

(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣២នាក់, ជាសះស្បើយ៣០នាក់, ស្លាប់ចំនួន៤នាក់ (៣នាក់អត់បានចាក់វ៉ាក់សាំង)

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៥៩លាន ៦៨ម៉ឺននាក់ ស្លាប់ជាង ៥លាន ១៩ម៉ឺននាក់ និងជាសះស្បើយជាង ២៣៤លាន ៨២ម៉ឺននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន៖ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ជាឱកាសក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងសកល

៤៖ WHO ប្រកាស៖ <<វ៉ាក់សាំងអាចកាត់បន្ថយការឆ្លងកូវីដ-១៩ បាន ៤០% នៅទូទាំងពិភពលោក>>

៥៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ត្រូវបានកិច្ចប្រជុំពេញអង្គរដ្ឋសភាបោះឆ្នោតគាំទ្រជា អនុប្រធានទី១ រដ្ឋសភា

៦៖ ប្រទេសឡាវរកឃើញអ្នកឆ្លងកូវីដ-១៩ រហូតដល់ជាង <<១,៥០០នាក់ក្នុង១ថ្ងៃ>> ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន

៧៖ លោក ឈាង វុន និង លោក សួស យ៉ារ៉ា ជាប់ឆ្នោតជាប្រធានគណៈកម្មការទី២ និងទី៥ នៃរដ្ឋសភា

៨៖ មហាសន្និបាត UN ទទួលស្គាល់ថាបង់ក្លាដែស, ឡាវ និងនេប៉ាល់ ងើបចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួច

៩៖ រដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជា ប្រាប់អ្នកជំនួញអចលនទ្រព្យអាស៊ានថា ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ ក៏វិស័យអចលនវត្ថុកម្ពុជា នៅតែមានសក្តានុពលខ្ពស់ ក្នុងការវិនិយោគ

១០៖ ប្រមុខសហភាពអឺរ៉ុប ពិភាក្សាពីបញ្ហាបេឡារុស និងអ៊ុយក្រែន ជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន

១១៖ អនុព័ន្ធយោធារុស្ស៉ី ជឿជាក់ថា ក្រោយបញ្ចប់ការប្រឈមជំងឺកូវីដ១៩ កងទ័ពកម្ពុជា-រុស្ស៉ី នឹងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត

១២៖ អាល្លឺម៉ង់មានអ្នកជំងឺលើស ១០០,០០០នាក់ស្លាប់ ខណៈកូវីដ១៩ កំពុងរាតត្បាតខ្លាំងជាថ្មីនៅអឺរ៉ុប

១៣៖ ការសាងសង់ព្រលានយន្ដហោះភ្នំពេញថ្មី សម្រេចបាន២៧%ហើយ ត្រូវនឹងទឹកប្រាក់៣៥៨លានដុល្លារ

១៤៖ ចិននឹងដាក់ចេញវិធានការថ្មីៗ ដើម្បីរក្សាស្ថិរភាពពាណិជ្ជកម្ម នៅពេលដល់ពេលសមស្រប

១៥៖ ចាប់គ្រឿងញៀនជិត ២០០គីឡូក្រាម នៅខេត្តស្ទឹងត្រែង ឈ្មួញលួចដឹកតាមទន្លេពីប្រទេសឡាវ

១៦៖ លីទុយអានីកំពុងជំរុញឲ្យអឺរ៉ុប ចូលរួមប្រឆាំងឥទ្ធិពលចិននៅឥណ្ឌូ-ប៉ាស៊ីហ្វិក ខណៈខ្លួនកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច

- ព័ត៌មាន Fresh News Plus

១៖ ឥណ្ឌា នឹងបន្ត ហាមហាត់ការប្រើប្រាស់ រូបិយប័ណ្ណ គ្រីបតូ ខណៈរូបិយប័ណ្ណឌីជីថលជាតិគ្រោងនឹងបង្កើតឡើងឆាប់ៗខាងមុខនេះ

២៖ ក្នុងរយៈពេលជាង ២សប្ដាហ៍ លោក Elon Musk លក់ហ៊ុន Tesla ទទួលបានប្រាក់សរុបជិត ១០ពាន់លានដុល្លារ

៣៖ Apple ព្រមានសកម្មជនប្រឆាំងរដ្ឋាភិបាលថៃថា iPhone របស់ពួកគេកំពុងស្ថិតក្នុងគោលដៅវាយប្រហារពី Hacker ដែលឧបត្ថម្ភដោយរដ្ឋាភិបាល

៤៖ ធ្លាយដំណឹងថា តារាល្បី Fan Bingbing កំពុងថតរឿងថ្មី បន្ទាប់ពីខកខានសម្តែង អស់រយៈពេល៣ឆ្នាំ ដោយសាររឿងអាស្រូវគេចពន្ធ

៥៖ សមាជិក៣នាក់ ក្នុងក្រុម BLACKPINK គេចផុតពីកូវីដ-១៩ ខណៈ Lisa រកឃើញវិជ្ជមាន

៦៖ Hazard នៅតែចង់ជោគជ័យនៅក្លិប Real Madrid ទោះបីមានការរារាំងដោយបញ្ហារបួសក្តី

៧៖ Bayern បញ្ជាក់ថា ខ្សែប្រយុទ្ធ Choupo-Moting វិជ្ជមានកូវីដ១៩

_______________________________Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការhttp://onelink.to/freshnews (App)https://t.me/freshnewsasia (Telegram)


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...