សាខាកាកបាទក្រហមខេត្តកំពង់ធំ ប្រគល់ផ្ទះ៥ខ្នង និងនាំអំណោយចែកជូនពលរដ្ឋខ្វះខាត ៧៥គ្រួសារ នៅស្រុកចំនួន៤

Posted By: RoogRog Robot | 25-Nov-2021 20:57:16

2021-11-25 08:52pm

(កំពង់ធំ)៖ លោក ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញប្រគល់ផ្ទះចំនួន ៥ខ្នង និងចែកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៧៥គ្រួសារ នៅស្រុកស្ទោង ស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងក្រុងស្ទឹងសែន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងថ្ងៃតែមួយ។

នាឱកាសនេះដែរ លោក ងួន រតនៈ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ណាស់ ជាមួយនឹងការលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប។

លោក ងួន រតនៈ បានជំរុញដល់អាជ្ញាធរក្រុងស្រុកទាំងអស់ សូមខិតខំចុះសាកសួរសុខទុក្ខជួបប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីស្វែងយល់អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលកំពុងតែមានជីវភាពខ្វះខាត ដើម្បីជួយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ ដោយមិនទុកឱ្យបងប្អូនណាម្នាក់ ខ្វះខាតស្បៀងដោយមិនមានអាជ្ញាធរមិនបាននបានដឹងនោះទេ។

លោកបានបញ្ជាក់ថា អំណោយសប្បុរសធម៌ទាំងនេះ គឺបានមកពីការជួយឧបត្ថម្ភពីសប្បុរសជននានាទាំងក្នុងស្រុក និងក្រៅស្រុកជាពិសេសបានមកពីការគៀងគរថវិកានៅក្នុងពិធីទិវា ៦ ឧសភា កាកបាទក្រហម អឌ្ឍចន្ទក្រហម។

បន្ថែមពីនេះ លោក ងួន រតនៈ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់សូមខិតខំប្រកបមុខរបរចិញ្ចឹមជីវិតបន្ថែមទៀត ដូចជា ការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំជុំវិញផ្ទះ ដើម្បីរួមចំណែកកាត់បន្ថយការចំណាយប្រចាំថ្ងៃ។

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ក៏បានអបអរសាទរជាមួយនឹងពុកម៉ែ ប្រជាពលរដ្ឋចំនួន៥គ្រួសារ ដែលមានជីវភាពខ្វះខាត ដែលទទួលបានផ្ទះកាកបាទក្រហម ចំនួន៥ខ្នង ព្រមទាំងអង្ករ ២៥គីឡូ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខ ១យួរ ធុងចម្រោះ ១ កន្ទេល ១ ឆ្នាំង២ និងឃីតមួយកញ្ចប់។ ចំណែកឯប្រជាពលរដ្ឋមានការខ្វះខាតទាំង៧៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ និងឃីតមួយកញ្ចប់៕














News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...