អភិបាលខណ្ឌឫស្សី បន្តឧបត្ថម្ភស្បៀងអាហារ និងម៉ាសដល់ ពលរដ្ឋជាង២០០គ្រួសារ នៅសង្កាត់ស្វាយប៉ាក

Posted By: RoogRog Robot | 24-Oct-2021 15:20:34

2021-10-24 02:14pm

(ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រមាណជាង២០០គ្រួសារ បានថ្លែងអំណរអរគុណ ចំពោះលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ និងមន្ត្រីក្រោមឱវាទទាំងអស់។

ការថ្លែងអំណរអរគុណ បានធ្វើឡើងនៅក្នុងដំណើរចុះជួបសំណេះសំណាល សួរសុខទុក្ខផ្ទាល់ រវាងថ្នាក់ដឹកនាំខណ្ឌឫស្សីកែវ និងមន្ត្រីក្រោមឱវាទ និងបានឧបត្ថម្ភស្បៀងអាហារ និងម៉ាស ដើម្បីជួយសម្រួលដល់ជីវភាពមួយចំនួន នៃដំណាក់កាលទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋជាង២០០គ្រួសារ រស់នៅក្នុងសហគមន៍ស្ទឹងកំបុត ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១នេះ។

លោក ឯក ឃុនដឿន នៅក្នុងដំណើរចុះជួបសំណេះសំណាល និងសួរសុខទុក្ខនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវទាំងអស់ ទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និង បន្តធ្វើអនាម័យឱ្យបានខ្ជាប់ខ្ជួនជានិច្ច តាមរយៈការអនុវត្តវិធានការ <<៣កុំ និង៣ការពារ>> ដើម្បីឈានទៅកាត់ផ្ដាច់ឱ្យបាននូវការចម្លងវីរុសកូវីដ-១៩ ដែលស្ថិតក្រោមការដឹកនាំ និងផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់បំផុត ប្រកបដោយព្រហ្មវិហារធម៌ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពជា៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...