BREAKING: សហរដ្ឋអាមេរិក៖ មនុស្សជិត ៣០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺជាង ៤៨៤នាក់ស្លាប់ក្នុង១ថ្ងៃ

Posted By: RoogRog Robot | 24-Oct-2021 11:39:08

2021-10-24 10:35am

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២៨,៨២៤នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៤៨៤នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៦,២៩៤,២១០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៥៦,២០៥នាក់ និងជាសះស្បើយឡើងសរុបជាង ៣៦លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

កាលពីថ្ងៃសុក្រ ទី២២ ខែតុលា ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ជាដៃគូបានប្រកាសថា វ៉ាក់សាំងរបស់ខ្លួនសម្រាប់កុមារមានអាយុពី ៥ឆ្នាំ ដល់ ១១ឆ្នាំ គឺមានសុវត្ថិភាព និងប្រសិទ្ធភាព ៩០.៧ភាគរយប្រឆាំងនឹង COVID-19។ ការបញ្ចេញទិន្នន័យខាងលើ ត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងក្រុមទីប្រឹក្សានៃរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃអង្គារសប្ដាហ៍ក្រោយ ជុំវិញលិខិតស្នើសុំការអនុញ្ញាត ប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech ទៅលើកុមារអាយុចាប់ពី ៥ឆ្នាំ ដល់ ១១ឆ្នាំ នៅក្នុងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤១១លានដូស ក្នុងនោះប្រជាជន ២១៩.៦២លាននាក់ (៦៦.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៨៩.៩២លាននាក់ (៥៧.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...