BREAKING: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៣៩លាន ៩៤ម៉ឺននាក់ ស្លាប់ជាង ៤លាន ៨៨ម៉ឺននាក់ និងជាសះស្បើយជាង ២១៧លាន ២៩ម៉ឺននាក់!

Posted By: RoogRog Robot | 14-Oct-2021 12:54:13

2021-10-14 12:51pm

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៣៩, ៩៤៤,៤៧៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,៨៨៩,៤៤០នាក់ និងជាសះស្បើយឡើងវិញ ២១៧,២៩៨,២៣០នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤៥,៥៤៧,៩២០នាក់ ស្លាប់ចំនួន ៧៣៩,៧៧៨នាក់ និងជាសះស្បើយចំនួន ៣៥,១០៧,៤៥២នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ០១៩,៦៨០នាក់ ស្លាប់ចំនួន ៤៥១,៤៦៩នាក់ និងជាសះស្បើយ ៣៣,៣៥៥, ០៩៧នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២១, ៥៩៧,៩៤៩នាក់ ស្លាប់ ៦០១,៦៤៣នាក់ និងជាសះស្បើយ ២០,៧៤០,២៦៧នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...