យល់ដឹងអំពីប្រយោគបុរាណចិន «天高任鸟飞,海阔凭鱼跃»

Posted By: RoogRog Robot | 14-Oct-2021 13:01:44

2021-10-14 11:55am

(ប៉េកាំង)៖ ជំរាបសួរប្រិយមិត្ត កម្មវិធីពេលនេះសូមពន្យល់ពីប្រយោគបុរាណចិន <<天高任鸟飞,海阔凭鱼跃>> ដែលមានន័យថា <<ធម្មជាតិធំណាស់ មេឃខ្ពស់ សមុទ្រធំធេង ដែលបានផ្តល់លំហគ្រប់គ្រាន់សម្រាប់ត្រីហែលតាមទំនើងចិត្ត បក្សីហោះហើរដោយសេរី>>។ ក្នុងយុគសម័យនេះ ភាសិតនេះត្រូវបានប្រៀបធៀបថា ក្នុងពិភពលោកដ៏ធំទូលាយ មនុស្សយើងអាចបង្ហាញទេពកោសល្យរៀងៗខ្លួនដោយសេរី អាចសម្រេចក្តីសុបិនរៀងៗខ្លួនដោយសេរី។

កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានពិភាក្សាតាមទូរស័ព្ទជាមួយលោក Biden ប្រធានាធិបតីអាមេរិកតាមការណាត់។ លោកបានគូសបញ្ជាក់ត្រង់ៗថា នយោបាយចំពោះប្រទេសចិន ដែលអាមេរិកបានអនុវត្តនាពេលកន្លងទៅនេះ បានធ្វើឱ្យទំនាក់ទំនងចិន-អាមេរិករងជួបការលំបាកយ៉ាងខ្លាំង នេះមិនសមស្របនឹងផលប្រយោជន៍រួម នៃបណ្តាប្រទេសលើពិភពលោកទេ។ ចិនជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុត អាមេរិកជាប្រទេសជឿនលឿនដ៏ធំបំផុតលើលោក បើចិននិងអាមេរិកធ្វើកិច្ចសហប្រតិបត្តិការ នោះពិភពលោកអាចទទួលបានផលប្រយោជន៍ បើចិននិងអាមេរិកបដិបក្ខគ្នា នោះប្រទេសទាំងពីរនិងពិភពលោកទាំងមូលសុទ្ធតែរងគ្រោះ។ ទំនាក់ទំនងរវាងចិននិងអាមេរិកគឺជាកិច្ចការ ដែលចាំបាច់ត្រូវដោះស្រាយឱ្យបានល្អ។

ពេញអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចសន្ទនាអំពីយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចរវាងចិន និងអាមេរិកកាលពីឆ្នាំ២០១៤ លោក Xi Jinping ធ្លាប់ដកស្រង់ប្រយោគបុរាណចិន <<天高任鸟飞,海阔凭鱼跃>> ដើម្បីបញ្ជាក់ថា អាមេរិក និងចិនគួរបង្កើនទំនុកចិត្តចំពោះគ្នា ដោះស្រាយមន្ទិលសង្ស័យ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ។ ការបង្កើតទំនាក់ទំនងប្រទេសធំបែបថ្មីរវាងចិន និងអាមេរិក គ្មានបទពិសោធន៍ដែលមានស្រាប់សម្រាប់អនុវត្តតាមនោះទេ ដូច្នេះបើជួបនឹងបញ្ហាលំបាកខ្លះ វាគឺជារឿងធម្មតា។ សំខាន់គឺរួមគ្នាដោះស្រាយបញ្ហា។ លោកបានសង្កត់ធ្ងន់ថា មហាសមុទ្រប៉ាស៊ីហ្វិកដ៏ធំធេង មានលំហគ្រប់គ្រាន់ដើម្បីទទួលយកប្រទេសធំទាំងពីរចិន និងអាមេរិក។ ជឿជាក់ថាទំនាក់ទំនងចិន-អាមេរិក នឹងផ្តល់សន្តិភាព ភាពរុងរឿង និងវឌ្ឍនភាពកាន់តែច្រើនជូនដល់ពិភពលោក៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...