លោក Xi Jinping ចូលរួមការជជែកដេញដោលទូទៅ នៃមហាសន្និបាត UN លើកទី៧៦ ដោយលើកឡើងគំនិតផ្តួចផ្តើម ស្តីពីការអភិវឌ្ឍនៃពិភពលោកទាំងមូល

Posted By: RoogRog Robot | 22-Sep-2021 16:16:40

2021-09-22 03:07pm

(ប៉េកាំង)៖ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមការជជែកដេញដោលទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា <<ពង្រឹងជំនឿចិត្តយ៉ាងមុតមាំ រួមគ្នាពុះពារឧបសគ្គ កសាងពិភពលោកកាន់តែល្អបវរ>> តាមប្រព័ន្ធវីដេអូនៅក្រុងប៉េកាំង។

លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះជាខួប១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន ហើយក៏ជាខួប៥០ឆ្នាំ នៃការដែលសាធារណរដ្ឋប្រជាមានិតចិន ទទួលបានអាសនៈស្របច្បាប់ឡើងវិញ នៅអង្គការសហប្រជាជាតិផងដែរ ប្រទេសចិននឹងរំលឹក ខួបអនុស្សាវរីយ៍នៃព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្តមួយនេះយ៉ាងឱឡារិក។ ចិននឹងបន្តរួមចំណែកកាន់តែធំ សម្រាប់បុព្វហេតុដ៏ឧដុង្គឧត្តមរបស់ អង្គការសហប្រជាជាតិតទៅទៀត។

លោក Xi Jinping បានគូសបញ្ជាក់ថា ប្រជាជននៃបណ្តាប្រទេសនានាមានការរំពឹងទុកកាន់តែខ្លាំង ឡើងចំពោះការអភិវឌ្ឍដោយសន្តិភាព មានការអំពាវនាវកាន់តែខ្លាំងក្លាចំពោះសច្ចយុត្តធម៌ និងមានការស្វែងរកកាន់តែមុតមាំចំពោះ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ អ្នកនយោបាយដែលមានទំនួលខុសត្រូវគ្រប់រូប ចាំបាច់ត្រូវមានជំនឿចិត្ត សេចក្តីក្លាហាននិងទំនួលខុសត្រូវ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម និងធ្វើការជ្រើសរើសជាប្រវត្តិសាស្ត្រ។

លោកបានផ្តួចផ្តើមថា៖ ទី១ គឺយើងចាំបាច់ត្រូវយកឈ្នះលើការរីករាលដាកលនៃជំងឺឆ្លង។ យើងត្រូវប្រកាន់ខ្ជាប់នូវការតម្កល់ទុក ប្រជាជនជាចម្បង តម្កល់ទុកអាយុជីវិតជាអាទិភាព ផ្សព្វផ្សាយស្មារតីវិទ្យាសាស្រ្ត បង្កើនការួមគ្នាបង្ការនិងគ្រប់គ្រងជំងឺឆ្លងលើផ្ទៃអន្តរជាតិ។ ភារកិច្ចបន្ទាន់គឺត្រូវចែកចាយវ៉ាក់សាំងដោយយុត្តិធម៌ និងសមហេតុផលក្នុងក្របខ័ណ្ឌទូទាំងពិភពលោក។ ប្រទេសចិននឹងខិតខំផ្តល់ វ៉ាក់សាំងចំនួន ២០០០ លានដូសដល់បរទេសពេញមួយឆ្នាំ ហើយក្រៅពីការបរិចា្ចគប្រាក់ចំនួន១០០ លានដុល្លារអាមេរិកដល់កម្មវិធី COVAX ចិននឹងបរិចា្ចគវ៉ាក់សាំងដោយឥតគិតថ្លៃ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ១០០ លានដូសបន្ថែមទៀតក្នុង ឆ្នាំ២០២១។ ប្រទេសចិននឹងបន្តគាំទ្រ និងចូលរួមការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ហើយប្រឆាំងនឹងការលេងឧបាយកលនយោបាយ ទោះតាមទម្រង់ណាមួយក៏ដោយ។

សម្រាប់ចំណុចទី២ គឺយើងចាំបាច់ត្រូវស្តារសេដ្ឋកិច្ចឡើងវិញ ជំរុញការអភិវឌ្ឍជាសកលដែលកាន់តែខ្លាំងក្លា បៃតងនិងរឹងមាំ ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍជាសកលឱ្យឆ្ពោះទៅរកដំណាក់កាលថ្មីដែលប្រកបដោយតុល្យភាព កិច្ចសម្របសម្រួលនិងបរិយាប័ន្ន៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...