សកម្មភាពឈ្មួញដឹកជញ្ជូនឈើពីខេត្តពោធិ៍សាត់ ចូលខេត្តកំពង់ឆ្នាំង មានការឃុបឃិតជាប្រព័ន្ធ

Posted By: RoogRog Robot | 22-Sep-2021 14:44:14

កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង បានចាត់វិធានការបង្ក្រាបរថយន្តយីឌុប ដឹកឈើ១គ្រឿង នៅចំណុចកំណាត់ផ្លូវជាតិលេខ៥ ភូមិត្រពាំងពោធិ៍ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ប្រភពខ្លះបង្ហើបឲ្យដឹងថា ប្រហែលឈ្មួញឈ្មោះ​ ជូត និងប្រពន្ធឈ្មោះ តាំង អ៊ី ជាម្ចាស់ឈើចង់គេចវេះមិនបង់លុយតាមការកំណត់របស់មន្រ្តីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធទើបត្រូវប្រឈមនឹងការបង្ក្រាបយកស្នាដៃ។ 

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា កន្លងមកឈ្មួញតែងធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តពោធិ៍សាត់ ចូលមកក្រុងកំពង់ឆ្នាំង លក់ចែកចាយតាមដេប៉ូ យ៉ាងរលូន។ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ព្រោះទាំងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ក៏ដូចជាមន្រ្តីរដ្ឋបាលព្រៃឈើក្នុងខេត្តទាំង២ មិនចាត់វិធានការទប់ស្កាត់បទល្មើសព្រៃឈើនោះទេ។ ទើបតែកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចចម្រុះបង្ក្រាបរថយន្តយីឌុបដឹកឈើរបស់ឈ្មួញដែលដេប៉ូនៅចំណុចដំរីស ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ 

ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ជូត ព្រមទាំងប្រពន្ធឈ្មោះ តាំង អ៊ី បានឲ្យដឹងថា រថយន្តដឹកឈើនោះមានមន្រ្តីនគរបាលម្នាក់ឈ្មោះ ភុំ ផៃនឿម ជាអនុប្រធានការិយាល័យសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ជាអ្នករត់ការបើកផ្លូវជាមួយសមត្ថកិច្ចពាក់ព័ន្ធ។ ប៉ុន្តែប្រហែលដោយសារនិយាយមិនត្រូវថ្លៃគ្នាទើបសមត្ថកិច្ចចម្រុះចាត់វិធានការបង្ក្រាប១លើកដើម្បីយកស្នាដៃបង្ហាញថ្នាក់លើនិងជាការព្រមានដល់ឈ្មួញផងដែរ។ រីឯលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង មិនសូវខ្វល់ពីការបង្ក្រាបបទល្មើសព្រៃឈើនោះទេ៕ News Source: www.moneaksekar.com

LATEST NEWS
MORE NEWS CLICK HERE...