សូមរួសរាន់! រដ្ឋបាលខណ្ឌឫស្សីកែវ ជូនដំណឹងពីការចាប់ឆ្នោតយកដីឡូតិ៍២ថ្ងៃទៀត ជូនប្រជាពលរដ្ឋ៦៥គ្រួសារ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ

Posted By: RoogRog Robot | 15-Sep-2021 10:38:56

2021-09-15 09:35am

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ សូមជម្រាបជូនដំណឹងឱ្យបានជ្រាបថា នៅវេលាម៉ោង៖០៨៖០០នាទីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ខានស្អែកនេះ, គណៈកម្មការសម្រាប់បែងចែកដីឡូតិ៍ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ របស់រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការបែងចែកដីឡូតិ៍តាមរយៈការចាប់ឆ្នោតជូនដល់ប្រជាពលរដ្ឋ ចំនួន៦៥គ្រួសារ ដែលប្រព្រឹត្តទៅនៅក្នុងទីតាំងប្លុកផ្ទាល់ (តំបន់អភិវឌ្ឍន៍ឫស្សីកែវ) ផ្លូវលេខ១៨០៨ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២។

នេះបើតាមសេចក្ដីជូនដំណឹងផ្លូវការរបស់រដ្ឋបាលខណ្ឌឫស្សីកែវ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោយពីក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ បានចំណាយពេលក្នុងការដោះស្រាយចប់សព្វគ្រប់នៃរឿងរ៉ាវទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ អស់រយៈពេលជិត២០ឆ្នាំមកហើយ។

លោក ឯក ឃុនដឿន បានគូសបញ្ជាក់ថា មុនសម្រេចធ្វើការចាប់ឆ្នោតតាមលេខរៀងផ្ដល់ដីឡូតិ៍ដល់ប្រជាពលរដ្ឋ ចំនួន៦៥គ្រួសារ ក្នុងតំបន់អភិវឌ្ឍន៍ឬស្សីកែវនេះ គឺបានរៀបចំធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុត ក្រោយពីក្រុមការងារមន្ត្រីជុំនាញពាក់ព័ន្ធ បានចំណាយពេលក្នុងការបើកផ្លូវ និងស្ថាបនាចេញជាផ្លូវបេតុង ហើយនិងឈានទៅបើកផ្លូវបន្ថែមទៀត ព្រមទាំងវាស់វែងកំណត់ព្រំក្បាលដីឡូត៍នីមួយៗ (១០ គុណ ៣០) រហូតដោះស្រាយបានចប់សព្វគ្រប់នៃរឿងរ៉ាវទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ដែលអូសបន្លាយអស់រយៈពេលជិត២០ឆ្នាំមកហើយ ដោយយោងស្មារតីអង្គប្រជុំ នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូហ៊្សូម (Zoom) និងលិខិតលេខ៣១១/១៩ សសរ.ច ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ របស់រដ្ឋបាលរាជធានីភ្នំពេញ និងលិខិតលេខ១៥១/១៨ សសរ.ច ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ថិតក្រោមការអនុវត្តគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...